Cctimesw1140xh150cm copy

ចិនព្រមានអាម៉េរិកបើហានលូកដៃចូលការបោះឆ្នោតនៅតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ យោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មន្ត្រីចិនបានព្រមានរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken ថា សកម្មភាពរបស់អនុប្រធានាធិបតី "គាំទ្រឯករាជ្យ" របស់តៃវ៉ាន់ គឺលោក Lai Ching-te អាចធ្វើអោយភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិ កាន់តែធ្ងន់ធ្ងរឡើង។

ការសន្ទនានេះត្រូវបានគេរាយការណ៍ថាបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ជាកន្លែងដែលគាត់បានជួបជាមួយប្រធានាធិបតី Xi Jinping ។

យោងតាម WSJ លោក Blinken ត្រូវបានគេសួរថាតើសហរដ្ឋអាម៉េរិកបានឃើញគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ជាមិត្តដែរឬទេ ហើយថាតើទីក្រុងវ៉ាស៊ីនតោនមាន "ផលប្រយោជន៍" នៅក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលនឹងប្រព្រឹត្តទៅនៅតៃវ៉ាន់ក្នុងខែមករាឆ្នាំ ២០២៤ ដែរឬទេ។ លោក Blinken តាមសេចក្តីរាយការណ៍បានទទូចថាសហរដ្ឋអាម៉េរិកនឹងការជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតនោះទេ។

ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ ជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន បានចោទប្រកាន់សហរដ្ឋអាម៉េរិកម្តងហើយម្តងទៀតថាបានជំរុញអ្នកនយោបាយ “អបគមន៍” នៅតៃប៉ិ។ ទោះបីជាអាម៉េរិកបានបដិសេធមិនបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ទីក្រុងប៉េកាំងចាត់ទុកទំនាក់ទំនងបែបនេះ ក៏ដូចជាការលក់សព្វាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យកោះតៃវ៉ាន់ ថាជាការបំពានលើគោលការណ៍ 'ចិនតែមួយ'។

គួរបញ្ជាក់ថាទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ក្នុងខែសីហា ឆ្នាំ ២០២២ និងការធ្វើដំណើររបស់ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ទៅកាន់សហរដ្ឋអាម៉េរិកក្នុងខែមីនា ឆ្នាំ ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង