Cctimesw1140xh150cm copy

កូរ៉េខាងជើងព្រមានប្រើ«នុយក្លេអ៊ែរ»ជាមួយអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ដែលប្រជាជនបានស្រែកពាក្យស្លោកដែលប្តេជ្ញាថា "សង្រ្គាមសងសឹក" ដើម្បីបំផ្លាញសហរដ្ឋអាម៉េរិក ខណៈដែលប្រទេសនេះកំពុងប្រារព្ធខួបលើកទី ៧៣ នៃការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មនុស្ស និងនិស្សិតប្រហែល ១២០,០០០ នាក់បានចូលរួមក្នុងការប្រមូលផ្តុំដែលធ្វើឡើងនៅទូទាំងរាជធានីនៃក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ។

រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញកីឡដ្ឋានមួយដែលប្រមូលផ្តុំដោយមនុស្សកាន់បដាដែលសរសេរថា "ទឹកដីអាម៉េរិកទាំងមូលស្ថិតនៅក្នុងជួរបាញ់ប្រហាររបស់យើង" ហើយ "ចក្រពត្តិនិយមអាម៉េរិកជាអ្នកបំផ្លាញសន្តិភាព"។ ខួបកាលពីថ្ងៃអាទិត្យបានកើតមានឡើងចំពេលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាងអាចនឹងធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនការត្រួតពិនិត្យសកម្មភាពយោធារបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួនបានបញ្ចប់ដោយការបរាជ័យកាលពីថ្ងៃទី ៣១ ឧសភា។

សារព័ត៌មានរដ្ឋ KCNA បានឲ្យដឹងថា កូរ៉េខាងជើងឥឡូវនេះមាន "អាវុធនុយក្លេអ៊ែរដែលអាចប្រយុទ្ធជាមួយអាម៉េរិក" ហើយ "រឿងរាវប្រវត្តិសាស្រ្តអាម៉េរិកដែលបានកើតឡើងកន្លងទៅ អាម៉េរិកត្រូវតែទទួល" ។

ប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ បាននិងកំពុងសាកល្បងអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួន ដោយបង្កើនភាពតានតឹងជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងត្បូង គឺសហរដ្ឋអាម៉េរិក។ នៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសដាច់ដោយឡែកមួយ កូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាម៉េរិកកំពុង "ខិតខំប្រឹងប្រែងជាខ្លាំងដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ"៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង