Cctimesw1140xh150cm copy

មេទាហានក្រុម Wagner ធ្វើរដ្ឋប្រហារពូទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេទាហានក្រុម Wagner ចូលរួមអាហារពេលល្ងាចជាមួយលោកពូទីនកាលពីកន្លង

រុស្សី៖ លោក Evgeny Prigozhin ដែលជាប្រធានក្រុមហ៊ុនយោធាឯកជន Wagner Group ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាបានរៀបចំការបះបោរប្រដាប់អាវុធ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសុក្របន្ទាប់ពីលោក Prigozhin បានចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu និងឧត្តមសេនីយ៍ Valery Gerasimov ដែលជាក្នុងក្រសួងមហាផ្ទៃដ៏ធំរបស់រុស្ស៊ីពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។

លោក Prigozhin បានអះអាងថាបានបញ្ជាឱ្យទាហានដែលស្មោះត្រង់នឹងគាត់ឱ្យផ្លាស់ទៅទីក្រុង Rostov-on-Don ជាទីក្រុងសំខាន់មួយនៅភាគខាងត្បូងប្រទេសរុស្ស៊ី។ វិធានការសន្តិសុខក៏ត្រូវបានគេរាយការណ៍ថាត្រូវបានបង្កើននៅក្នុងទីក្រុងម៉ូស្គូដែរ ភ្លាមៗក្រោយពីមានការបះបោលប្រមុខមេដឹកនាំរុស្សីលោក ពូទីន ក៏បានព្រមាននិងបោសម្អាតក្រុមប្រឆាំងរដ្ឋាភិបាលនេះយ៉ាងធ្ងន់ធ្ងរជាទីបំផុត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង