Cctimesw1140xh150cm copy

កង់យន្តហោះឡើងកំដៅបិះបង្កហានិភ័យធំដល់អ្នកដំណើរជាង ២៣៩នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហុងកុង៖ មនុស្ស ១១ នាក់បានរងរបួសនៅលើជើងហោះហើរ CX880 របស់ក្រុមហ៊ុន Cathay Pacific នៅអាកាសយានដ្ឋានអន្តរជាតិហុងកុងនាថ្ងៃសៅរ៍នេះបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះបានរំសាយការហោះហើរដោយសារតែបញ្ហាបច្ចេកទេស។

ជើងហោះហើរពីទីក្រុងហុងកុងទៅកាន់ទីក្រុង Los Angeles បានដឹកនាវិកចំនួន ១៧ នាក់ និងអ្នកដំណើរចំនួន ២៩៣នាក់ យន្តហោះត្រូវបានផ្អាកការហោះហើរភ្លាមៗក្រោយក្រុមអ្នកបើកបររកឃើញបញ្ហាមិនប្រក្រតីមួយចំនួនក្នុងយន្តហោះដោយកង់យន្តហោះមួយចំហៀងឡើងកំដៅខ្លាំងហើយអាចបង្កទៅជាការផ្ទុះ។ មន្រ្តីរបស់ក្រុមហ៊ុន Cathay Pacific បានឲ្យដឹងថា "អ្នកដំណើរប្រាំបួននាក់ក្នុងចំណោមអ្នកដំណើរ ១១ នាក់កំពុងតែទទួលបានការព្យាបាល" ការរងរបួសនេះកើតឡើងបន្ទាប់ពីអ្នកបើកបរបានប្រកាសពីអាសន្នហើយធ្វើឲ្យអ្នកដំណើរមានការចលាចលជាខ្លាំង។ ជុំវិញនៃហេតុការណ៍នេះមន្រ្តីរបស់ក្រុមហ៊ុន Cathay Pacific ក៏បានចេញមកសូមទោសអតិថិជនរបស់ខ្លួន និងប្តេជ្ញាពង្រឹងសេវាកម្មរបស់ខ្លួនឲ្យបានល្អប្រសើរនាពេលខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង