Cctimesw1140xh150cm copy

រុស្សីអះអាងថាអ៊ុយក្រែនបានវាយកម្ទេចតំបន់ជិតស្ពានគ្រីមេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍នាថ្ងៃព្រហស្បតិ៍ថា គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបាននិយាយថា មីស៊ីលចំនួន ៤ ត្រូវបានបាញ់ដោយកងកម្លាំងអ៊ុយក្រែននៅឯស្ពានផ្លូវ Chonhar ដែលតភ្ជាប់នៅតំបន់ គ្រីមេ និងខើសិន។ ទោះបីជាមិនមានជនរងគ្រោះក៏ដោយ ក៏ចរាចរណ៍នៅលើស្ពានត្រូវបានរំខានជាខ្លាំង៊ នេះបើយោងតាមអភិបាលក្នុងតំបន់លោក Sergei Aksyonov បានគូសបញ្ជាក់។

នៅថ្ងៃនោះផងដែរ យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានប្រើប្រាស់សព្វាវុធដែលមានភាពជាក់លាក់ខ្ពស់ដើម្បីវាយប្រហារអាវុធបរទេសដែលបានដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន និងឃ្លាំងឧបករណ៍របស់ខ្លួន។ នៅពេលដែលកងកម្លាំងអ៊ុយក្រែនបានបន្តធ្វើការវាយប្រហារក្នុងទិសដៅនៃភាគខាងត្បូងតំបន់ Donetsk, Zaporizhzhia និងទិសដៅផ្សេងទៀត រុស្ស៊ីបាននិយាយថា ខ្លួនបានរារាំងការវាយប្រហារក្នុងទិសដៅនៃ Donetsk និងតំបន់ជាប់ព្រំដែនជាមួយ Zaporizhzhia ។

ដោយឡែកមន្រ្តីជាន់ខ្ពស់អ៊ុយក្រែនបានអះអាងថា ក្នុងរយៈពេល ២៤ ម៉ោងមុន កងកម្លាំងអ៊ុយក្រែនបានប្រយុទ្ធជាមួយអង្គភាពរុស្ស៊ីប្រហែល ២០ ដងក្នុងទិសដៅជាច្រើន។ កងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារសំដៅលើកងទ័ពរុស្ស៊ី តំបន់ឧបករណ៍ប្រមូលផ្តុំ ប៉ុស្តិ៍បញ្ជាការ និងឃ្លាំងរំសេវជាច្រើនថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង