Cctimesw1140xh150cm copy

ពលរដ្ឋប៉ាគីស្ថានជាង២០០នាក់កំពុងបាត់ខ្លួន ក្រោយទូកចំណាកស្រុកលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានជនជាតិប៉ាគីស្ថានចំនួន ២០៩ នាក់បាននិងកំពុងបាត់ខ្លួនក្រោយធ្វើដំណើរជិះទូកឆ្លងពីប្រទេសប៉ាគីស្ថាន ទៅកាន់ប្រទេសក្រិក ការបាត់ខ្លួននេះគឺដោយសារការលិចនៃទូក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន REUTERS។

ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FIA) បាននិយាយថា តួលេខនៃចំនួនអ្នកបាត់ខ្លួន ២០៩នាក់ គឺផ្អែកលើព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសាររបស់សាច់ញាតិជនរងគ្រោះដែលធ្វើដំណើរពីប្រទេសប៉ាគីស្ថានទៅកាន់ប្រទេសក្រិក។ ចំនួនអ្នកស្លាប់ជាផ្លូវការពីឧបទ្ទវហេតុនេះមានចំនួន ៨២ នាក់ ហើយចំនួនអ្នកនៅរស់រានមានជីវិតមានចំនួន ១០៤ នាក់ ដែលក្នុងនោះ ១២ នាក់ជាជនជាតិប៉ាគីស្ថាន។នាយកតំបន់ FIA Islamabad លោក Rana Abdul Jabbar បានប្រាប់រ៉យទ័រថា "ការស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់រឿងនេះកំពុងដំណើរការ"។'

ប្រទេសប៉ាគីស្ថានមិនទាន់បញ្ជាក់ជាផ្លូវការថាតើមានពលរដ្ឋរបស់ខ្លួនប៉ុន្មាននាក់នៅលើទូកនោះទេ ប៉ុន្តែបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកគំរូ DNA ដើម្បីជួយក្រិកកំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់។ ទិន្នន័យដែលបានចែករំលែកដោយព័ត៌មានក្នុងស្រុកបានបង្ហាញថាមនុស្ស ១៨១ នាក់មកពីប៉ាគីស្ថាន និង ២៨ នាក់មកពីតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន។ មន្ត្រីបានប្រមូលសំណាក DNA ពីគ្រួសារចំនួន ២០១៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង