អាម៉េរិក៖ ឆ្មាំឆ្នេរសមុទ្រអាម៉េរិក បូករួមទាំងប្រទេសជាដៃគូមាន បារំាង កាណាដា កំពុងបើកប្រតិបត្តិការរួមគ្នា ស្វែងរក និង ជួយសង្គ្រោះសម្រាប់នាវាដែលបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ពេលចុះទៅទស្សនាកប៉ាល ទីតានិក។
នាយកនៃស្ថាប័ន Woods Hole Oceanographic Institution លោក Carl Hartsfield បានមានប្រសាសន៍ថា "សំលេងរំខានកំពុងតែឲ្យសញ្ញានៃតំបន់កប៉ាល់ដែលបានលិច" លោក និងក្រុមអ្នកស្រាជ្រាវកំពុងតែមមាញឹកក្នុងការបន្តស្វែងរកជនដែលបាត់ខ្លួន និង ជាប់គាំងក្នុងកប៉ាល់។
នាវាដែលបាត់ខ្លួនឈ្មោះ TITAN បានបាត់ទំនាក់ទំនងប្រហែលមួយម៉ោងដោយក្នុងការមុជទឹកដែលមានចម្ងាយប្រហែល ៩០០ ម៉ាយភាគខាងកើតនៃ តំបន់Cape Cod និង ៤០០ ម៉ាយភាគនិរតីនៃទីក្រុង St. John's នៃទីក្រុង Newfoundland។ ឆ្មាំឆ្នេរសមុទ្រកំពុងដឹកនាំបេសកកម្ម ប៉ុន្តែប្រទេសជាច្រើន និងក្រុមហ៊ុនឯកជនបានផ្តល់សេវាកម្មរបស់ពួកគេ ដើម្បីជួយសង្រ្គោះមនុស្ស ៥ នាក់នៅខាងក្នុងកប៉ាល់ដែលបានបាត់ខ្លួន។
ក្រុមអ្នកជំនាញ បានចាត់ទុកការស្វែករកនេះ គឺស្មុគស្មាញ ដែលតម្រូវឱ្យមាន ឧបករណ៍ឯកទេសទំនើប និងអ្នកជំនាញរុករក។ កងទ័ពអាកាស និងកងទ័ពជើងទឹកអាម៉េរិក បានចូលរួមជាមួយឆ្មាំឆ្នេរសមុទ្រ ក្នុងបេសកកម្មជួយសង្គ្រោះ កប៉ាល់ទីតាននេះផងដែរ។ យន្តហោះដឹកទំនិញរបស់កងទ័ពអាកាសចំនួន ៣ គ្រឿងបានបញ្ជូនវីន ខ្សែ និង រថយន្តគ្មានមនុស្សបើកដែលមានសមត្ថភាពអាចធ្វើដំណើរក្រោមទឹក ១៩,០០០ ហ្វីតទៅកាន់អាកាសយានដ្ឋាននៅ St. John's ។
គួរបញ្ជាក់ថា នាវា TITAN ដឹកមហាសេដ្ឋី អង់គ្លេសគឺលោក Hamish Harding មហាសេដ្ឋីប៉ាគីស្ថាន លោក Shahzada Dawood អ្នកជំនាញជ្រមុជទឹកបារាំងលោក Shahzada Dawood កំពុងតែបាត់ខ្លួនក្នុងនាវា Titan ដែលបានលិចកាលពីថ្ងៃអាទិត្យ ក្រោយពីមហាសេដ្ឋីទាំងនោះបានជិះកប៉ាល់ទៅទស្សនាបំណែកនៃសាកសពនៃកប៉ាល់ទីតានិកដែលបានលិចកាលពីឆ្នាំ ១៩១២៕