Cctimesw1140xh150cm copy

Ronaldo បំបែកកំណត់ត្រាក្លាយជាកីឡាករលេងឲ្យជម្រើសជាតិច្រើនជាងគេ នៅព័រទុយហ្គាល់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព័រទុយហ្គាល់៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចលេងបាន ២០០ប្រកួតជាមួយជម្រើសជាតិ ដែលរូបគេបានស៊ុតយកជ័យជម្នះ ១គ្រាប់ យកឈ្នះក្រុមអីស្លង់ នៅជំនួបវគ្គជម្រុះព្រឹត្តិការណ៍ Euro 2024កាលពីយប់មិញ។

កីឡាករ Ronaldo មានវ័យ ៣៨ ឆ្នាំ ដែលប្រកបអាជីពក្នុងប្រទេសអារ៉ាប៊ីសាអូឌីតរបស់ក្រុម Al-Nassr គឺជាកីឡាករដែលលេងបានច្រើនជាងគេ និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ប្រទេសព័រទុយហ្គាល់ លោកក៏ទទួលបានវិញ្ញាបនបត្រពីគណៈកម្មាការកំណត់ត្រាពិភពលោក (Guinness World Records) ក្នុងការចូលរួមប្រកួតចំនួន ២០០លើក ដែលបានចូលរួមក្នុងការប្រកួតជាមួយជម្រើសជាតិព័រទុយហ្គាល់ផងដែរ ជាបណ្តោះអាសន្នរូបលោកកំពុងរកបានគ្រាប់បាល់ចំនួន ១២៣គ្រាប់ បន្តកត់ត្រាចូលក្នុងបញ្ជីកំណត់ត្រាពិភពលោកផងដែរ។

គួរបញ្ជាក់ថា ក្នុងវគ្គជម្រុះ Euro 2024 ក្រុមជើងឯកឆ្នាំ២០១៦ ព័រទុយហ្គាល់ មិនទាន់លេងចាញ់ឡើយ ដោយរកបាន ១២ពិន្ទុពេញ ក្រោយឆ្លងកាត់ ៤ប្រកួត សម្រាប់ការប្រជែងក្នុងពូល J ដែលមាន ៦ក្រុម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង