681 ezgif.com resize
Swift cc time

ស្ថានទូតជប៉ុននឹងរៀបចំ«ពិធីបុណ្យផ្កាយ»ឆ្នាំ២០២៣នៅថ្ងៃទី២៤-២៥មិថុនានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ពិធីបុណ្យផ្កាយនេះសហការរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន។

ក្នុងពិធីបើកព្រឹត្តិការណ៍ជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា នឹងមានការថ្លែងសុន្ទរកថារបស់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងរាជរដ្ឋាភិបាលកម្ពុជា និងការសម្ដែងសិល្បៈវប្បធម៌ជប៉ុន-កម្ពុជា ព្រមទាំងកម្មវិធីមួយចំនួនទៀត រួមមាន៖ តោះយើងទៅ Cosplay នៅតាណាបាតា ការប្រគំតន្ត្រីជប៉ុនខ្នាតតូច ការសម្ដែងរឿងខ្លី “ដំណាលរឿងតាណាបាតា និងរឿងទិព្វសូដាចន្ទ” ការប្រឡងចម្រៀងណូដូជីម៉ាន់ ២០២៣ ជាដើម។

បន្ថែមពីកម្មវិធីនេះ ក៏មានការរៀបចំសិក្ខាសាលាមួយចំនួនទាក់ទងនឹងប្រធានបទ Cosplay ថ្នាក់សាកល្បងធ្វើនំ ការឈ្វេងយល់អំពីរឿងខ្លី កំណាព្យ និងទំនុកច្រៀង សិល្បៈបត់ក្រដាស “អូរិហ្គាមី” កាតក្រដាស “ឃិរីហ្គាមី” ការសរសេរអក្សរផ្ចង់ជប៉ុន “ស្យូដូ” ការសរសេរ និងចងព្យួរក្រដាសបំណងប្រាថ្នាលើមែកឫស្សី ការធ្វើបន្តោងរូប ការបង្ហាញសម្លៀកបំពាក់ប្រពៃណីជប៉ុន “យូកាតា” ក៏ដូចជាការតាំងពិព័រណ៍ផងដែរ។


Khcct banner

អត្ថបទទាក់ទង