Cctimesw1140xh150cm copy

ចិនអំពាវនាវឲ្យស៊ូដង់បញ្ចប់ជម្លោះក្នុងប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ

ចិន៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសប្រចាំក្នុងអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថានៅឯកិច្ចប្រជុំលើកទី ៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃចន្ទថាក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគួរតែគាំទ្រអង្គការក្នុងតំបន់ដើម្បីដើរតួនាទីស្ថាបនាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស៊ូដង់។

លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានឲ្យដឹងថាទោះបីជាស្ថានការណ៍ក្នុងស្រុកមានភាពស្មុគស្មាញក៏ដោយ ក៏រដ្ឋាភិបាលស៊ូដង់នៅតែប្តេជ្ញាការពារសិទ្ធិមនុស្ស និងទទូចសុំកិច្ចសហប្រតិបត្តិការជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលសមនឹងទទួលបានការទទួលស្គាល់។ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងប្រទេសស៊ូដង់ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំដោយស៊ូដង់ និងជាកម្មសិទ្ធិរបស់ស៊ូដង់ ហើយទីបំផុតពឹងផ្អែកលើប្រជាជនស៊ូដង់ខ្លួនឯងក្នុងការស្វែងរកដំណោះស្រាយតាមរយៈនីតិរដ្ឋ។

ទន្ទឹមនឹងនោះ លោកក៏បានអះអាងដែរថា ប្រទេសចិនគាំទ្រសហភាពអាហ្រ្វិក (AU) និងអង្គការក្នុងតំបន់ផ្សេងទៀត ដើម្បីបន្តដើរតួនាទីរបស់ពួកគេ។លោកបន្ថែមថា ក្រុមប្រឹក្សាសិទ្ធិមនុស្សគួរតែគាំទ្រអង្គការក្នុងតំបន់ឱ្យដើរតួនាទីស្ថាបនា និងជៀសវាងធ្វើឱ្យស្ថានការណ៍ស្មុគស្មាញមានកាន់តែច្រើនឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង