ចិន៖ ការប្រកួតពិធីបុណ្យអុំទូកចិន China Longzhou (Dragon Boat) ២០២៣ បានចាប់ផ្តើមនៅតំបន់ Fuzhou ក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិនកាលពីព្រឹកថ្ងៃពុធ។ ដោយការពិធីបុណ្យនេះកំពុងទាក់ទាញអ្នកប្រណាំងជិត ២,០០០ នាក់នៃ ៦០ ក្រុមមកពីជុំវិញពិភពលោក ការប្រកួតនេះត្រូវបានប្រារព្ធឡើងជាផ្នែកមួយនៃការប្រារព្ធពិធីបុណ្យអុំទូកប្រពៃណីរបស់ប្រទេសចិនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមិថុនា។ ការប្រកួត China Longzhou Tournament គឺជាការប្រកួតប្រណាំងទូកនាគកំពូលនៅក្នុងប្រទេសចិនដែលមានកម្រិតប្រកួតប្រជែងខ្ពស់បំផុត និងប្រាក់រង្វាន់ជាច្រើនសន្ធឹកសន្ទាប់។
ការប្រកួតឆ្នាំនេះធ្វើឡើងក្នុង ១២ ជើងទូទាំងប្រទេស ហើយវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកានៅទីក្រុង Nanping នៃខេត្ត Fujian ភាគខាងកើតប្រទេសចិន។ ការប្រណាំងទូកនាគ គឺជាទំនៀមទម្លាប់ដ៏សំខាន់បំផុតមួយនៃពិធីបុណ្យ Duanwu ឬពិធីបុណ្យអុំទូកនាគ ដែលជាពិធីបុណ្យប្រពៃណីដ៏សំខាន់នៅក្នុងប្រទេសចិន។
ពិធីបុណ្យនេះត្រូវបានគេហៅផងដែរថាជាពិធីបុណ្យ Duanwu និងជាប្រពៃណីប្រារព្ធនៅថ្ងៃទីប្រាំនៃខែទី ៥ តាមច័ន្ទគតិរបស់ចិនមានប្រវត្តិជាង២,០០០ ឆ្នាំហើយត្រូវបានប្រារព្ធនៅទូទាំងប្រទេសចិននិងជុំវិញពិភពលោកដើម្បីរំលឹកដល់អ្នកប្រាជ្ញចិនគឺលោក ឈី យៀន ជាកវីជនជាតិចិនដែលស្នេហាជាតិ និងបានចូលរួមចំណែកជួយដល់ប្រទេសចិនជាច្រើន៕