រុស្សី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានគូសបញ្ជាក់ថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ ហើយរុស្សីក៏ដឹងដែលថាណាតូជាអ្នកនៅពីក្រោយនៃសង្រ្គាមរុស្សី និងអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Welt am Sonntag របស់ប្រទេសអាឡឺម៉ង់ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Stoltenberg បានប្រកាសថា "សន្តិភាពមិនអាចមានន័យថាការបង្កកជម្លោះ និងការទទួលយកកិច្ចព្រមព្រៀងដែលកំណត់ដោយរុស្ស៊ីនោះទេ។លោក Stoltenberg បានបន្ថែមថា “មានតែអ៊ុយក្រែនទេដែលអាចកំណត់លក្ខខណ្ឌដែលអាចទទួលយកបាន” ដែលជាការយល់ព្រមយ៉ាងច្បាស់លាស់ចំពោះការប្តេជ្ញារបស់ទីក្រុងគៀវក្នុងការជំរុញកងកម្លាំងរុស្ស៊ីត្រឡប់ទៅព្រំដែនមុនជម្លោះ និងដណ្តើមយកទឹកដីគ្រីមៀរបស់រុស្ស៊ី។
លោក Lavrov បានសង្គត់ធ្ងន់ថាជុំវិញនៃបញ្ហាជម្លោះរុស្សី និងអ៊ុយក្រែនវិធានការចចារនិងមិនអាចធ្វើទៅរួចនោះទេ គ្រប់យ៉ាងដោយសារតែណាតូទើបបានជាបណ្តាលឲ្យសង្រ្គាមមួយនេះអូសបន្លាយអស់ជាច្រើនខែ។ រុស្សីក៏បានត្រៀមខ្លួនប្រយុទ្ធជាស្រេចប្រសិនបើណាតូនៅតែបន្តចូលរួមចំណែកនៅក្នុងជម្លោះនៃសង្រ្គាមរុស្សី-អ៊ុយក្រែន។
ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាជម្លោះនេះថា ជាការដាក់កម្លាំងរបស់លោកប្រឆាំងនឹង "ម៉ាស៊ីនយោធាលោកខាងលិចទាំងមូល" ហើយការបន្តដឹកជញ្ជូនអាវុធរបស់បស្ចិមលោកទៅកាន់ទីក្រុងគៀវ បង្ហាញថា លោកខាងលិចគឺជា "អ្នកចូលរួមដោយផ្ទាល់នៅក្នុងជម្លោះសង្រ្គាមកូនកាត់"៕