681 ezgif.com resize
Swift cc time

ចិនត្រៀមខ្លួនប្រារព្ធពីធីបុណ្យ«អុំទូកនាគ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ការប្រណាំងទូកនាគបានប្រព្រឹត្តទៅនៅទូទាំងប្រទេសចិន ដោយមានការចូលរួមពីបណ្តាលជនជាតិចិនជាច្រើននៅទូទាំងប្រទេសចិន ការចាប់ផ្តើមសម និងហ្វឹកហាត់ការអំទូកនាគនេះកំពុងតែដំណើរការនៅទូទាំងប្រទេសចិន។ ការប្រណាំងទូកនាគ ឬពិធីបុណ្យ Duanwu នឹងត្រូវប្រារព្ធជាផ្លូវការនាថ្ងៃទី២២ ខែមិថុនាខាងមុខនេះ។

ទូកនាគ ១៦ ក្រុម បានប្រណាំងគ្នាយ៉ាងស្វិតស្វាញ ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង Wuxue ខេត្ត Hubei ភាគកណ្តាលប្រទេសចិន ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ។ អ្នកទស្សនាម្នាក់បាននិយាយថា យើងរីករាយណាស់ដែលបានមកមើលព្រឹត្តិការណ៍ប្រណាំទូកនាគរបស់ប្រទេសយើង ហើយពិធីបុណ្យនេះគឺជាបង្ហាញទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសចិនទៅកាន់ពិភពលោកទាំងមូល។

ទន្ទឹមនឹងនោះ ការប្រណាំងទូកនាគក៏ត្រូវបានប្រារព្ធឡើងនៅទីក្រុង Ningbo នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ដើម្បីប្រារព្ធពិធីបុណ្យអុំទូកប្រពៃណីចិននាពេលខាងមុខ ដោយមានក្រុមចំនួន ២០ចូលរួម។ អ្នកទេសចរម្នាក់បាននិយាយថា៖ «នេះជាលើកទីមួយរបស់ខ្ញុំដែលបានទស្សនាការប្រណាំងទូកនាគ ហើយខ្ញុំរំភើបចិត្តខ្លាំងណាស់»។

លើសពីនេះ អ្នកភូមិកាលពីថ្ងៃសៅរ៍បានចូលរួមក្នុងការប្រណាំងទូកនាគនៅទីក្រុង Tongren នៃខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដែលជាទីក្រុងមួយឈ្មោះថា "លំយោលនៃទូកនាគ" ជាមួយនឹងសិប្បកម្មដ៏ស្មុគស្មាញក្នុងការធ្វើទូកនាគ។

អ្នកស្រុកតុងរ៉ែនបាននិយាយថា "ខ្ញុំបានត្រលប់មក Tongren វិញជាពិសេសដើម្បីមើលការប្រណាំងទូកនាគ ព្រោះក្រុមនៅ Tongren បានបង្ហាញការសំដែងដ៏អស្ចារ្យកន្លងមក។ ដូច្នេះហើយទើបខ្ញុំត្រលប់មកមើល"។ ជុំវិញទីក្រុង Lianjiang ក្នុងខេត្ត Fujian ភាគខាងកើត ទូកនាគក៏ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃអាទិត្យ និងប្រណាំងគ្នាជាមួយក្រុមខ្លាំងៗផងដែរ។

លោក Zhao Shichang មន្ត្រីនៅភូមិ Dinghai បាននិយាយថា៖ «មានការប្រណាំងទូកនាគចំនួនប្រាំបីជារៀងរាល់ថ្ងៃ គឺពេលព្រឹកចំនួនបួន និងពេលរសៀលចំនួនបួន។ ក្នុងអំឡុងពេលប្រណាំងទូកនីមួយៗមានអ្នកចូលរួមប្រណាំក្នុងមួយទូក ២៦នាក់។ ប្រទេសចិនតែងតែប្រារព្ធពិធីបុណ្យអំទូកនាគជារៀងរាល់ឆ្នាំនៅក្នុងទូទាំងប្រទេសចិន ការប្រណាំងទូកនាគនេះគឺដើម្បីបង្ហាញពីវប្បធម៍ប្រពៃណី និងទំនៀមទម្លាប់របស់ចិនដែលមានអាយុកាលជាច្រើនពាន់ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង