Cctimesw1140xh150cm copy

បៃដិន៖ រុស្សីកំពុងប្រើប្រាស់អាវុធ«នុយក្លេអ៊ែរ»ជាយុទ្ធសាស្ត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានគូសបញ្ជាក់ថាការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយប្រើអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រគឺជារឿង "ពិតប្រាកដ"។ ការលើកឡើងរបស់លោក បៃដិន នេះធ្វើឡើងចំពេលការដំឡើងក្បាលនុយក្លេអ៊ែររបស់រុស្សីក្នុងទឹកដីនៃប្រទេសបេឡារុស្សនេះកំពុងតែខិតជិតមកដល់។

កាលពីថ្ងៃសៅរ៍ លោក Biden បានហៅការប្រកាសរបស់លោក ពូទីន ដែលថា រុស្ស៊ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូងរបស់ខ្លួនទៅកាន់ប្រទេសបេឡារុស្សថា «រុស្សីគ្មានការទទួលខុសត្រូវទាំងស្រុង»ហើយរុស្សីកំពុងគំរាមគំហែងដល់សន្តិសុខនៃពិភពលោក។

កាលពីសប្តាហ៍មុន ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោកបានចាប់ត្រៀមខ្លួនក្នុងការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលខ្លះលោកថាមានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូដល់ទៅបីដង ដែលសហរដ្ឋអាម៉េរិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងឆ្នាំ ១៩៤៥។

សហរដ្ឋអាម៉េរិកបាននិយាយថា ខ្លួនមិនមានចេតនាផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងការដាក់ពង្រាយនោះទេ ហើយក៏មិនបានឃើញសញ្ញាណាមួយដែលបង្ហាញថារុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរដែរ។

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko

កាលពីខែឧសភា រុស្ស៊ីបានច្រានចោលការរិះគន់របស់លោក Biden អំពីផែនការរបស់ខ្លួនក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ដោយនិយាយថា សហរដ្ឋអាម៉េរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរបែបនេះជាច្រើនទសវត្សរ៍មកហើយនៅអឺរ៉ុប។

ការដាក់ពង្រាយរបស់រុស្ស៊ីកំពុងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តក៏ដូចជាប្រទេសចិន ដែលបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមនៅអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង