Cctimesw1140xh150cm copy

អាហ្រ្វិកខាងត្បូងស្កាត់ជួបពូទីនដោះស្រាយវិបត្តិអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ ជាមួយគណៈប្រតិភូនៃមេដឹកនាំប្រទេសអាហ្វ្រិក និងអ្នកតំណាងជាន់ខ្ពស់លើប្រធានបទសំខាន់ៗ រួមទាំងវិបត្តិអ៊ុយក្រែន និងកិច្ចព្រមព្រៀងផលិតផលកសិកម្មសមុទ្រខ្មៅ។ កិច្ចប្រជុំដែលបានធ្វើឡើងនៅទីក្រុងសាំងពេទឺប៊ឺគ និងមានរយៈពេលប្រហែលបីម៉ោង បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីគណៈប្រតិភូបានបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកាលពីថ្ងៃសៅរ៍ជាមួយលោកពូទីន ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa (សីរី រាប់មាផូស្សា) បានស្នើសំណើចំនួន ១០ ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី ដោយនិយាយថា វិបត្តិត្រូវតែដោះស្រាយតាមរយៈវិធានការការទូត ហើយភាគីផ្សេងៗគួរតែមើលឃើញថា លំហូរពាណិជ្ជកម្មអន្តរជាតិលើផលិតផលកសិកម្មពិភពលោកត្រូវតែដោះស្រាយឲ្យបានលឿងតាមដែរអាចធ្វើទៅបាន។

លោកពូទីនបានកត់សម្គាល់ថារុស្ស៊ីគោរពជំហររបស់ទ្វីបអាហ្រ្វិកសម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិ ហើយមានអាកប្បកិរិយាបើកចំហដើម្បីអនុវត្តការសន្ទនាជាមួយបណ្តាប្រទេសដែលប្រាថ្នាចង់បានសន្តិភាព និងគោរពផលប្រយោជន៍របស់ភាគីទាំងអស់។

សម្រាប់ ពូទីន រុស្ស៊ីគោរពគោលជំហរជាគោលការណ៍របស់ប្រទេសអាហ្រ្វិកដោយជំហរបែបនេះគឺអំណោយផលដល់ការការពារស្ថិរភាព និងសន្តិភាពពិភពលោក និងក្នុងតំបន់ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការកសាងគោលការណ៍ និងជំហរដ៏ត្រឹមត្រូវទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ។ ពូទីនបន្តថា រុស្សីគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វ្រិកក្នុងការសម្របសម្រួលនៃវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន។

ពូទីនបានបន្ថែមាថា ឥឡូវនេះរុស្ស៊ីកំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកដែលគ្រោងធ្វើនៅចុងខែកក្កដា រុស្សីសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទាក់ទងនឹងបទឈប់បាញ់ភ្លាមៗដែលស្នើឡើងដោយបណ្តាប្រទេសអាហ្វ្រិក លោកពូទីនបានកត់សម្គាល់ថា ភាពខុសគ្នាដ៏ធំរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែមាន ហើយរុស្ស៊ីមិនអាចធ្វើការសម្រុះសម្រួលទាក់ទងនឹងបញ្ហាផលប្រយោជន៍ស្នូលបានទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង