Cctimesw1140xh150cm copy

កីឡាករចំបាប់កម្ពុជា ស៊ូ បាលី ឈ្ន៖មេដាយមាសសំរឹទ្ធ នៅកៀហ្ស៊ីស៊ីស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កៀហ្ស៊ីស៊ីស្ថាន៖ កីឡាករចំបាបជម្រើសជាតិកម្ពុជា លោក ស៊ូ បាលី នៅថ្ងៃទី១៨ មិថុនា បានឈ្នះមេដាយសំរឹទ្ធ នៅក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U23) (U-23 Asian Championship2023)ក្រោយយកឈ្នះកីឡាករម៉ុងហ្គោលី ដោយលទ្ធផល ៦-១ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។

កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី បានយកឈ្នះលើកីឡាករម៉ុងហ្គូលី TSONG TBAYAR.M ដោយលទ្ធផល ៦-១ លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់១២៥គីឡូក្រាម នៃការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U23) (U-23 Asian Championship2023)រហូតឈ្នះមេដាយសំរឹទ្ធនេះ។ ក្រោយឈ្នះមេដាយកីឡាករចំបាប់ជម្រើសជាតិកម្ពុជារូបនេះ បានឆ្លងកាត់ប្រកួតដ៏ស្វិតស្វាញ ដោយប្រកួតដំបូង បានឈ្នះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ១០-០ពិន្ទុុ តែសោកស្ដាយ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាលី បានប្រកួតចាញ់កីឡាករទួកមេនីស្ថាន មុនយកឈ្នះកីឡាករម៉ុងហ្គោលី ៦-១ពិន្ទុ ដើម្បីទទួលបានមេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា កីឡាករចំបាប់កម្ពុជា ស៊ូ បាលី ក៏ជាម្ចាស់មេដាយមាស នៅក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ហើយនេះជាមេដាយដ៏សំខាន់សម្រាប់លោក ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U-23 Asian Championship2023) ដែលជាមេដាយលើកដំបូងសម្រាប់កីឡាករចំបាប់កម្ពុជា នៅព្រឹត្តិការណ៍តំបន់អាស៊ីផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង