អាហ្រ្វិក៖ មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសអាហ្រ្វិកចំនួនប្រាំពីរបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងរុស្ស៊ីក្នុងបេសកកម្មសន្តិភាព ដោយសង្ឃឹមថានឹងសម្របសម្រួលជម្លោះរវាងរុស្សី-អ៊ុយក្រែន ការសម្របសម្រួលរបស់អាហ្រ្វិកនេះគឺជាដំណើរមួយបង្ហាញពីជំហានដ៏សំខាន់ក្នុងការបង្កើតសន្តិភាពពិភពលោក។
គណៈប្រតិភូមកពីអាហ្វ្រិកខាងត្បូង អេហ្ស៊ីប សេណេហ្គាល់ កុងហ្គោ-Brazzaville កូម៉ូរ៉ូ ហ្សាំប៊ី និងអ៊ូហ្គង់ដា បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងទីក្រុងគៀវ កាលពីថ្ងៃសុក្រ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសាំងពេទឺប៊ឺគ កាលពីថ្ងៃសៅរ៍។
ក្នុងនាមជាអ្នកស្នើសុំនិងព្យាយាមសម្របសម្រួលនៃសង្រ្គាមរុស្សី-អ៊ុយក្រែន អាហ្រ្វិកខាងត្បូង និងប្រទេសផ្សេងទៀតក្នុងទ្វីបនៃប្រទេសសម្របសម្រួលកំពុង ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយមានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះដែលអាចជួយបង្កើតសន្តិភាពនៅក្នុងតំបន់ឡើងវិញ។ រដ្ឋសភានៃប្រទេសអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា “សកម្មភាពរបស់មេដឹកនាំអាហ្វ្រិក ដើម្បីចូលចរចាជាមួយភាគីទាំងពីរ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើតសន្តិភាពពិភពលោក។ អាហ្រ្វិកក៏បានប្រឆាំងនឹងសហរដ្ឋអាម៉េរិក អឺរ៉ុប អង់គ្លេស ក្នុងការផ្តល់អាវុធទៅកាន់អ៊ុយក្រែន។
លោក Tsenoli ដែលរដ្ឋសភាពនៃប្រទេសអាហ្វ្រិក បានសង្កត់ធ្ងន់ថា ជំហររបស់អាហ្វ្រិកខាងត្បូង នឹងមិនផ្តល់អាវុធដល់ភាគីណាមួយនៃជម្លោះអ៊ុយក្រែនឡើយ ដែលនេះគឺជាភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលបានដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ហើយលោកខាងលិចពុំបានស្វែងរកសន្តិភាពយ៉ាងពិតប្រាកដឡើយ។ លោក Tsenoli បាននិយាយថា វាមិនត្រឹមតែសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ វាគឺជាប្រទេសផ្សេងទៀតផងដែរ ដែលបានចូលរួមផ្តក់អាវុធនិងការគាំទ្រអ៊ុយក្រែន៕