Cctimesw1140xh150cm copy

សាកលវិទ្យាល័យលីវចូវធ្វើការបណ្ដុះបណ្ដាលផ្តោតសំខាន់ទៅលើបច្ចេកទេសនិងតិចណូឡូជី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ចិន៖ សាកលវិទ្យាល័យលីវចូវ ជាសាកលវិទ្យាល័យមួយ ស្ថិតនៅក្នុងខេត្តក្វាងស៊ី ប្រទេសចិន។ សាកលវិទ្យាល័យនេះមានអាយុកាល៨០ឆ្នាំ ដែលកំពុងបណ្ដុះបណ្ដាលសិស្សប្រមាណ២ម៉ឺននាក់ ក្នុងនោះមានសិស្សបរទេស ២០០នាក់។ សាកលវិទ្យាល័យលីវចូវ បណ្ដុះបណ្ដាលសិស្សទៅលើជំនាញ ការផលិតរថយន្ដ ការជួសជុលយានយន្ដ ការសិក្សាអំពីប្រពៃណី-វប្បធម៌របស់ប្រទេសចិន ការតុបតែងមុខនិងខ្លួន និងការសិក្សាទៅលើប្រវត្តិសាស្ដ្រ និងមានជំនាញច្រើនទៀត។

កម្មវិធីសិក្សានៅក្នុងសាកលវិទ្យាល័យនេះ រួមមាន ថ្នាក់បរិញ្ញាបត្រ, ថ្នាក់សិក្សាមហាវិទ្យាល័យ, ថ្នាក់អនុវិទ្យាល័យបច្ចេកទេស និងមហាវិទ្យាល័យស្របគ្នា, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កម្មវិធីសិក្សា និងទេសចរណ៍រយៈពេលខ្លី, ជំរុំរដូវក្តៅអន្តរជាតិ និង កម្មវិធីភាសាចិន និងតេស្តសមត្ថភាពភាសាចិន ជាដើម។ សាកលវិទ្យាល័យនេះ ផ្ដោតសំខាន់ទៅលើ ការបណ្ដុះបណ្ដាលសិស្សទៅលើជំនាញ ការផលិតរថយន្ដ ការជួសជុលយានយន្ដ ការសិក្សាអំពីប្រពៃណី-វប្បធម៌របស់ប្រទេសចិន ការតុបតែងមុខនិងខ្លួន និងការសិក្សាទៅលើប្រវត្តិសាស្ដ្រ និងមានជំនាញជាច្រើនទៀត។

បច្ចុប្បន្នសាកលវិទ្យាល័យនេះបានបើកកិច្ចសហប្រតិបត្តការជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន ដូចជាប្រទេសប្រទេសឥណ្ឌូនេស៊ី ឡាវ វៀតណាម និងប្រទេសថៃ ជាដើម។ កិច្ចសហប្រតិបត្តការនោះ មានការបណ្ដុះបណ្ដាលទៅលើជំនាញផលិតរថយន្ដ ជួសជុលរថយន្ដ ជួសជុលសំណង់បុរាណ ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជាមិនទាន់មាននៅឡើរទេ។ សាកលវិទ្យាល័យលីវចូវ ក៏មានបំណងសហការជាមួយកម្ពុជា និងរកចំណុចណាមួយដែលកម្ពុជាត្រូវការ ហើយបង្កើតកិច្ចសហប្រតិបត្តការរួមគ្នា ផងដែរ។

អ្វីដែលជាភាពលេចធ្លោរបស់សាកលវិទ្យាល័យលីវចូវ នោះគឺកាលពីកិច្ចប្រជុំ C20 នៅក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនដែលមានសិស្សសិក្សានៅសាកលវិទ្យាល័យលីវចូវ បានផលិតរថយន្ដអគ្គិសនី បម្រើការទៅដល់អង្គពិធី ក៏ដូចជាថ្នាក់ដឹកនាំ ដែលចូលរួមកិច្ចប្រជុំ C20។ ទាំងនេះជា ស្នាដៃរបស់យុវជនដែលបានសិក្សានៅសាកលវិទ្យាល័យលីវចូវ។

ចំណុចពិសេសរបស់សាកលវិទ្យាល័យនេះ គឺចំណេះដឹងទ្រឹស្តីវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ ការសិក្សាផ្ទាល់ ការរៀនបច្ចេកទេស និងការអនុវត្តជាក់ស្តែង។ បន្ថែមពីនេះ សាកលវិទ្យាល័យលីវចូវ ថែមទាំងបើកឱកាសដល់សិស្ស ធ្វើការស្រាវជ្រាវទៅលើជំនាញរបស់សិស្សរៀងខ្លួន។ បន្ថែមពីនេះ សិស្សនៅក្នុងសាកលវិទញយាល័យនោះក៏ត្រូវបានអនុញ្ញាតធ្វើ start-up ដោយខ្លួនឯងណោក្នុងសាលា និងអាចរកប្រាក់ចំណូល ដែលជាឱកាសសម្រាប់សិស្សអាចបង្កើននូវសមត្ថភាព ភាពវៃឆ្លាត និងបទពិសោធន៍ ថែមទៀតផង។

គួរបញ្ជាក់ថានៅក្នុងសាកលវិទ្យាល័យលីវចូវ មានវិទ្យាស្ថានវិស្វកម្មរថយន្ដ និងគ្រឿងបន្លាស់, វិទ្យាស្ថានវិស្វកម្មសាងសង់ និងសិល្បៈ, វិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ច, វិទ្យាស្ថានគរុកោសល្យ និង វិទ្យាស្ថានព័ត៌មានវិទ្យា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង