Cctimesw1140xh150cm copy

«កងការពារខ្លួនពូទីន» កើនឡើងមិនធ្លាប់មានពីមុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មូស្គូ៖ ពូទីនបានបន្ថែមកងការពារខ្លួនជាច្រើននាក់មិនធ្លាប់មាន ស្របពេលការទំនាក់ទំនងតាមទូរស័ព្ទត្រូវបានកាត់ផ្តាច់កាលពីថ្ងៃសុក្រក្នុងទីក្រុង Saint Petersburg ក្នុងវិធានការសន្តិសុខ "ដែលមិនធ្លាប់មានពីមុនមក"ចំពោះពូទីន។ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ចំពេលមានការកើនឡើងនៃការវាយប្រហាររបស់អ៊ុយក្រែនលើដីរុស្ស៊ី។ មូលនិធិ Roskongress ដែលជាអ្នករៀបចំវេទិកានៅទីក្រុងទី ២ របស់ប្រទេសរុស្ស៊ីបានឲ្យដឹងថា ការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិតតាមរយៈប្រតិបត្តិករទូរស័ព្ទនឹងត្រូវបានកាត់ផ្តាច់។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា "ប្រើ Wi-Fi" ដោយភ្ជាប់សន្តិសុខខ្ពស់ដើម្បីការពារការគំរាមកំហែងនៃការវាយប្រហារពីអ៊ុយក្រែន។

យោងតាមកាសែត Fontanka ក្នុងស្រុកបានឱ្យដឹងថា នៅក្នុងអគារដែលធ្វើជាម្ចាស់ផ្ទះវេទិកា សត្វឆ្កែ sniffer ស្ថិតនៅក្នុងការល្បាត ហើយរថយន្តជាច្រើនរបស់កងការពារលោកពូទីនកំពុងមានវត្តមាននៅក្បែរកន្លែងប្រជុំរបស់លោក ពូទីន។ លោក Peskov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Interfax ថា "វិធានការសន្តិសុខចំពោះពូទីនបែបនេះគឺមិនធ្លាប់មានពីមុនមក" ។

គួរបញ្ជាក់ថាក្រុង សាំងពេទឺប៊ឺគគឺនៅឆ្ងាយពីអ៊ុយក្រែន ប៉ុន្តែអ្នកសរសេរព័ត៌មានយោធាដ៏មានឥទ្ធិពលម្នាក់ឈ្មោះ Vladlen Tatarsky ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយនៅទីក្រុងនេះកាលខែមេសា។ ទីក្រុងមូស្គូបានចោទប្រកាន់សេវាកម្មសម្ងាត់របស់ទីក្រុង គៀវ និងគូប្រជែងរបស់រុស្ស៊ីថាជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង