681 ezgif.com resize
Swift cc time

ចិនបង្ហាញ«មេដាយ»កីឡាអាស៊ីលើកទី១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ មេដាយសម្រាប់ព្រឹត្តិការណ៍ Asian Games (កីឡាអាស៊ី) លើកទី១៩ នៅប្រទេសចិន ត្រូវបានដាក់ឈ្មោះថា Shan Shui ដែលជាមេដាយសម្រាប់អ្នកឈ្នះក្នុងការប្រកួតកីឡាអាស៊ីលើកទី១៩ក្នុងប្រទេសដោយមាននិមិត្តសញ្ញាផ្លូវការអមជាមួយរូបភាពនៃតំបន់ពិសេសជាច្រើនក្នុងប្រទេសចិនដែលអាយុកាលរាប់ពាន់ឆ្នាំ។

រូបភាព៖ Shan Shui

មេដាយ ឬShan Shui បានបង្ហាញពីលក្ខណៈភូមិសាស្ត្រនៃទីក្រុង Hangzhou ដោយដែលលាតសន្ធឹង ក្នុងរង្វង់រូបភាពនៃទីក្រុង Hangzhou នៅក្នុងមេដាយដែលបានគូសបញ្ជាក់នៅផ្នែកខាងមុខ ជាមួយនឹងភ្នំអ័ព្ទនៅសងខាងទាំងបី និងទីក្រុងនៅម្ខាង ព្រមទាំងភ្នំដែលលាតសន្ធឹង។ ហើយផ្នែកខាងក្រោយក៏រូបរាងដូចជាត្រា ដោយបានបង្កប់ន័យថា អត្តពលិកបានបន្សល់ទុកនូវសញ្ញាដ៏ស្រស់ស្អាត នៅក្នុងព្រឹត្តិការណ៍ Hangzhou Asian Games។ មេដាយ Shan Shui បង្ហាញនៃទីក្រុង Hangzhou ជារាជធានីនៃអរិយធម៌អេកូឡូស៊ី ជាមួយនឹងទេសភាពធម្មជាតិ ទឹកថ្លា និងភ្នំបៃតង បង្កើតទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។

មេដាយ ឬShan Shui បង្ហាញពីភាពស្និទ្ធស្នាលរបស់ អត្តពលិកដែលខិតខំប្រឹងប្រែង តស៊ូ ព្យាយាម នៅក្នុងការប្រកួត។ មេដាយនេះ ត្រូវបានធ្វើឡើងដោយ ការកិន ការកាត់ និងប៉ូលា ការកែរឆ្នៃបែបផែនមាស និងប្រាក់ដើម្បីឲ្យលិចចេញជារូបរាងមេដាយដ៏អស្ចារ្យ។ ហើយខ្សែបូនៃមេដាយនឹងត្រូវបានដេរដោយដៃ និងប្រើបច្ចេកវិទ្យា brocade jacquard និងបច្ចេកទេសបោះពុម្ពដែលមិនប៉ះពាល់ដល់បរិស្ថាន។ សម្រាប់បន្តោងរាងជាស្ពាននៅផ្នែកខាងលើនៃខ្សែបូ បង្ហាញពីលក្ខណៈនៃតំបន់ Jiangnan៕

រូបភាព៖ Jiangnan


Khcct banner

អត្ថបទទាក់ទង