Cctimesw1140xh150cm copy

ម្ចាស់ផ្ទះចិនបញ្ជាក់ពីការចុះឈ្មោះរបស់កូរ៉េខាងជើងសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ប្រភព និងរូបភាព៖ យ៉ុនហាប់

ចិន៖ ប្រទេសចិនបានបញ្ជាក់ពីការចុះឈ្មោះរបស់ប្រទេសកូរ៉េខាងជើងបានចុះឈ្មោះគណៈប្រតិភូដែលមានចំនួន ២០០នាក់ ដើម្បីចូលរួមប្រកួតសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនៅក្នុងឆ្នាំនេះ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងហាងហ្ស៊ (Hangzhou) នៅភាគខាងកើតប្រទេសចិន។

លោក ហ្ស៊ ជីនគៀង (Zhou Jinqiang) អនុប្រធានគណៈកម្មាធិការរៀបចំកីឡាអាស៊ីហ្គេម បាននិយាយថា គណៈកម្មាធិការជាតិអូឡាំពិកទាំង៤៥ នៅអាស៊ី បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ។ លោកមិនបានប្រាប់ឈ្មោះប្រទេសនីមួយៗនោះទេ ប៉ុន្តែតួលេខរបស់លោក គឺមានសមាជិកទាំង ៤៥ប្រទេសនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលរួមមានទាំងប្រទេសកូរ៉េខាងជើងផងដែរ។ របាយការណ៍ដែលចេញពីប្រទេសជប៉ុនកាលពីខែមុន បាននិយាយថា ប្រទេសកូរ៉េខាងជើងបានចុះឈ្មោះគណៈប្រតិភូដែលមានចំនួន ២០០នាក់សម្រាប់ការប្រកួតកីឡាអាស៊ីហ្គេម ហើយលោក ហ្ស៊ បានធ្វើការបញ្ជាក់ជាផ្លូវការលើកដំបូងដោយប្រទេសជាម្ចាស់ផ្ទះ។

លោកបានបន្ថែមថា សម្រាប់កន្លែងប្រកួតទាំងអស់ត្រូវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម។ ទីក្រុងហាងហ្ស៊ នឹងក្លាយជាម្ចាស់ផ្ទះដ៏សំខាន់ ហើយទីក្រុងជិតខាងដូចជាទីក្រុងដេគីង ទីក្រុងជីនហួ ទីក្រុងនីងបូ ទីក្រុងស៊ាវស៊ីង និងទីក្រុងវេនហ្ស៊ ក៏នឹងរៀបចំព្រឹត្តិការណ៍ប្រកួតមួយចំនួនក្នុងចំណោមកីឡាទាំង ៤០ប្រភេទផងដែរ។

សូមបញ្ជាក់ថា កូរ៉េខាងជើងមិនបានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូកាលពីពីរឆ្នាំមុនទេ ដោយលើកឡើងអំពីបញ្ហាជំងឺរាតត្បាតកូវីដ១៩។ បន្ទាប់មក គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានហាមឃាត់ប្រទេសកូរ៉េខាងជើងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែលជាការដាក់ទណ្ឌកម្មចំពោះការសម្រេចចិត្តជាឯកតោភាគីរបស់ខ្លួនក្នុងការរំលងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង