Cctimesw1140xh150cm copy

នាវាមុជទឹកថាមពល«នុយក្លេអ៊ែរ»អាម៉េរិក ធ្វើដំណើរទៅដល់កូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាម៉េរិកបានមកដល់កំពង់ផែមួយក្នុងទីក្រុងប៊ូសានរបស់កូរ៉េខាងត្បូង។ នេះជាលើកដំបូងក្នុងរយៈពេលជិតប្រាំមួយឆ្នាំដែលនាវាមុជទឹកដែលចាត់ថ្នាក់ជា "SSGN" ដោយកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកបានចុះចតនៅនៅកូរ៉េខាងត្បូង។

ការមកដល់នេះនៃនាវានេះគឺបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់ពីការប៉ុនប៉ងបរាជ័យដោយទីក្រុងព្យុងយ៉ាងក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីខែមុន។

កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងប្រធានាធិបតីអាម៉េរិក Joe Biden បានព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បី "ពង្រឹងបន្ថែមទៀតនូវភាពមើលឃើញទៀងទាត់នៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រ" នៅលើឧបទ្វីបកូរ៉េ។

មេដឹកនាំនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាថា នាវាមុជទឹកមីស៊ីលផ្លោងបំពាក់អាវុធនុយក្លេអ៊ែរ (SSBN) របស់កងទ័ពជើងទឹកអាម៉េរិកនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដើម្បីជួយបង្ហាញពីការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារប្រទេសពីការវាយប្រហាររបស់កូរ៉េខាងជើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង