Cctimesw1140xh150cm copy

អ៊ីស្រាអែលលក់រថក្រោះពិសេសទៅកាន់អឺរ៉ុប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រថក្រោះ Merkava IV នៃកងវរសេនាតូច IDF ទី 75 អំឡុងពេលសមយុទ្ធនៅភាគខាងជើងប្រទេសអ៊ីស្រាអែល ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2015

អ៊ីស្រាអែល៖ ក្រសួងការពារជាតិនៅហ្សេរុយសាឡឹមខាងលិច បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលកំពុងចរចាលក់រថក្រោះ Merkava ចាស់ទៅឱ្យប្រទេសចំនួនពីរដែលមិនបញ្ចេញឈ្មោះ ដែលមួយក្នុងនោះស្ថិតនៅក្នុងទ្វីបអឺរ៉ុប។ កិច្ចព្រមព្រៀងនេះគឺជាដំណើរតំបូង ហើយត្រូវបានគេរំពឹងថានឹងឈានដល់ការលក់បន្ថែមទៀត ប្រសិនបើបានអនុម័តដោយសហរដ្ឋអាម៉េរិក។

លោក Yair Kulas ប្រធាននាយកដ្ឋាននៃក្រសួងការពារជាតិអ៊ីស្រាអែលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា «មានប្រទេសសក្តានុពលពីរដែលយើងកំពុងធ្វើការចរចាកម្រិតខ្ពស់ក្នុងការទិញរថក្រោះពីប្រទេសអ៊ីស្រាអែល ដោយលោកបានបញ្ជាក់ឈ្មោះប្រទេសដែលកំពុងតែរកទិញរថក្រោះនោះឡើយ។

លោក Kulas បានពន្យល់ថា ប្រទេសជាច្រើននៅអឺរ៉ុបបានបញ្ចេញឃ្លាំងអាវុធរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ហើយព្យាយាមបំពេញបន្ថែមជាមួយនឹងប្រព័ន្ធទំនើបបន្ថែមទៀត “ដែលជាកន្លែងឧស្សាហកម្មរបស់អ៊ីស្រាអែល”។ លោកបានបន្ថែមថា ការផលិតរថក្រោះត្រូវការពេលវេលា ដូច្នេះវាកាន់តែងាយស្រួលក្នុងការទិញវាប្រើ។

កាសែត The Times of Israel បានរាយការណ៍ថាកិច្ចព្រមព្រៀងនេះគឺ "ជិតដល់ការចុះហត្ថលេខាចុងក្រោយ" ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលប្រហែល ៣ ខែ។ អ៊ីស្រាអែលពីមុនបាននាំចេញរថក្រោះ Merkava ទៅកាន់អតិថិជនអន្តរជាតិមួយ។ នៅខែកក្កដាឆ្នាំ ២០២២ ហ្វីលីពីនបានទទួលរថក្រោះ(AVLB) ចំនួនពីរ ដោយផ្អែកលើតួ Merkava IV ។ ការលក់រថក្រោះប្រយុទ្ធពិតប្រាកដនឹងមិនមានមុនឡើយ ហើយជាលើកដំបូងសម្រាប់ប្រតិបត្តិករអឺរ៉ុប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង