Cctimesw1140xh150cm copy

ថៅកែ TikTok បោះទុនរាប់ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក  Shou Zi Chew 

ហ្សាការតា៖ កម្មវិធីវីដេអូខ្លី TikTok គ្រោងនឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុន Shou Zi Chew បាននិយាយនាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោក Chew បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីថាមាតិការបស់ TikTok កាន់តែមានភាពចម្រុះ ដោយសារមានអ្នកប្រើប្រាស់កាន់តែច្រើន និងពង្រីកចូលទៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិច។

សម្រាប់លោក Chew អាស៊ីអាគ្នេយ៍គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ TikTok ទាក់ទងនឹងចំនួនអ្នកប្រើប្រាស់ ហើយ TikTok ក៏កំពុងប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីគូប្រជែងធំជាងរបស់ Sea's Shopee, Lazada របស់ Alibaba និង Tokopedia របស់ GoTo ។

បើតាមលោក Chew TikTok មានបុគ្គលិកចំនួន ៨,០០០ នាក់នៅអាស៊ីអាគ្នេយ៍ ហើយអ្នកលក់តូចៗចំនួន ២ លាននាក់ដែលកំពុងលក់ទំនិញរបស់ខ្លួននៅលើបណ្តាញសង្គម TikTok៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង