ចិន៖ រលកកំដៅជាង ៦៧ អង្សាសេកំពុងវាយប្រហារទីក្រុង Turpan ក្នុងតំបន់ស្វយ័ត Xinjiang ភាគពាយព្យនៃប្រទេសចិន ដែលត្រូវបានគេចាត់ទុកថាដីតំបន់នោះជា "ដីភ្លើង" កំពុងជួបប្រទះនឹងរលកកំដៅ ជាមួយនឹងសីតុណ្ហភាពលើផ្ទៃឡើងដល់ ៦៧ អង្សាសេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកទេសចរទៅកាន់ភ្នំ Huoyan (Flaming) ដែលជាកន្លែងក្តៅបំផុតមួយនៅក្នុងប្រទេសចិន គឺមិនមានការរំខាន ហើយនៅតែមានភាពសាទរចំពោះការជួបប្រទះនូវអាកាសធាតុក្តៅប្លែក និងខ្លាំងនៅក្នុងតំបន់នេះ។
ភ្នំ Flaming ដែលមានទីតាំងនៅភាគខាងជើងភាគកណ្តាលនៃក្រុង Turpan គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមដែលត្រូវបានគេស្គាល់ដោយសារលក្ខណៈពិសេសភូមិសាស្ត្រ និងសារៈសំខាន់នៃវប្បធម៌ក្នុងតំបន់នេះ។
ទោះបីជាមានកំដៅខ្លាំងក៏ដោយ ក៏អ្នកទស្សនានៅតែបន្តសម្រុកទៅកាន់តំបន់ទេសភាពភ្នំ Flaming ដោយអន្ទះសារចង់ជួបនឹងអាកាសធាតុក្តៅខ្លាំង។ ទែម៉ូម៉ែត្រអេឡិចត្រូនិចនៅក្នុងតំបន់ទេសភាពបានកត់ត្រាសីតុណ្ហភាពលើផ្ទៃដីដែលឡើងដល់ ៦៧ អង្សារសេ ដែលផ្តល់ឱ្យអ្នកទេសចរផ្សងព្រេងនូវបទពិសោធន៍ប្លែក និងមិនអាចបំភ្លេចបាន។
ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរណ៍ មជ្ឈមណ្ឌលទទួលភ្ញៀវទេសចរណ៍បានរៀបចំកន្លែងសម្រាកម៉ាស៊ីនត្រជាក់ និងស្តុកទុកថ្នាំបង្ការផ្សេងៗ។ អ្នកទេសចរម្នាក់បាននិយាយថា "នៅទីនេះពិតជាក្តៅ ក្តៅខ្លាំងណាស់ក៏ប៉ុន្តែខ្ញុំរីករាយនិងមកទស្សនានៅក្នុងតំបន់ដ៏ចម្លែកនេះ។ លោក Lan Yunxia អនុប្រធានផ្នែកទីផ្សារនៃតំបន់ភ្នំភ្លើងនេះបាននិយាយថា "ចំនួនអ្នកទស្សនាប្រចាំថ្ងៃទៅកាន់តំបន់ទេសភាពរបស់យើងបានឈានដល់ប្រមាណ ៣,០០០ នាក់ហើយក្នុងមួយថ្ងៃ៕