ចិន៖ តម្លៃកំពុងឡើងថ្លៃសម្រាប់ផ្លែទុរេននាំចូលក្នុងប្រទេសចិន ដែលជាផ្លែឈើដែលមានក្លិនចម្លែក ដែលគេស្គាល់ថាមានក្លិនក្រអូបជាប់ច្រមុះសម្រាប់អ្នកដែលចេះញាំ និងមានក្លិនស្អុយជាប់ច្រមុះសម្រាប់អ្នកដែលមិនចេញញាំ ទុរេននាំចូលប្រទេសចិនត្រូវបានដាក់លក់យ៉ាងគគ្រឹកគគ្រេងនាពេលថ្មីៗនេះ។
នៅហាងអាហារស្រស់មួយក្នុងទីក្រុង Shenzhen ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ទុរេនវៀតណាមឥឡូវនេះលក់ក្នុងតម្លៃជិត ៧០ យន់ (៩.៨ ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម ដែលជាតម្លៃដ៏ថ្លៃមួយ។ អ្នកទិញមួយចំនួនកំពុងរអ៊ូរទាំងជាមួយនិងតម្លៃថ្លៃនៃផ្លែទុរេននេះជាខ្លាំងដោយពីមុនតម្លៃមួយគីឡូត្រឹមតែ ៥ដុល្លារជាងតិចតួចតែប៉ុណ្ណោះ។
បុគ្គលិកនៅក្នុងហាងបាននិយាយថា តម្លៃអតិផរណាបានបង្អាក់តម្រូវការអតិថិជនក្នុងការជាវទុរេនដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថាតម្លៃទុរេនថៃបានឡើងថ្លៃខ្លាំងតាំងពីពាក់កណ្តាលខែឧសភា ដែលជំរុញឱ្យអ្នកលក់ផ្លែឈើងាកទៅរកជម្រើសទុរេនវៀតណាមដែលមានតម្លៃទាប។ ប្រទេសថៃបាននាំចេញទុរេនពី ៨០០ ទៅ ៩០០ កុងតឺន័រជារៀងរាល់ថ្ងៃទៅកាន់ប្រទេសចិននៅចុងខែមេសា៕