បាងកក៖ គណបក្ស Move Forward (ឆ្ពោះទៅមុខ) ដែលជាបក្សឈ្នះការបោះឆ្នោតរបស់ប្រទេសថៃបានចោទជាសំណួរអំពីការប៉ុនប៉ងដែលអាចកើតមានក្នុងការបដិសេដរបស់ ភីតា ជានាយករដ្ឋមន្រ្តីថៃផ្លូវការ។
លោក Pita Limjaroenrat ដែលជាអ្នកនយោបាយថៃមានអាយុ ៤២ ឆ្នាំរូបនេះកំពុងជាប់នៅក្នុងភាពចម្រូងចម្រាសដែលពាក់ព័ន្ធនឹងភាគហ៊ុនចំនួន ៤២,០០០ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV ដែលគាត់បានអះអាងថាគ្រប់គ្រងជំនួសឱ្យមូលនិធិមរតករបស់គ្រួសារគាត់។ លោក Pita ត្រូវបានចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ ដែលហាមឃាត់បុគ្គលមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកសភា ប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនកាសែត ឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយណាមួយ។
កាលពីថ្ងៃច័ន្ទ អគ្គលេខាធិការគណបក្ស Move Forward លោក Chaithawat Tulaton បានចង្អុលបង្ហាញពីភាពមិនប្រក្រតីនៃឯកសារដែលប្រើប្រាស់ក្នុងការចោទប្រកាន់លើលោក Pita រួមទាំងកំណត់ហេតុនៃកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ម្ចាស់ភាគហ៊ុន ITV កាលពីថ្ងៃទី ២៦ ខែមេសា៕