Cctime 6monthsfree desktop
Cc times  web banner kh (2)

ទីផ្សារ«រថយន្តចិន»កំពុងមានសន្ទុះជាខ្លាំងក្នុងទីផ្សារអន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រថយន្តចិន

ចិន៖ យោងតាមទិន្នន័យឧស្សាហកម្មចិនបានបង្ហាញថា ទីផ្សាររថយន្តរបស់ប្រទេសចិនបានបន្តកើនឡើងនៅក្នុងខែឧសភា ខណៈដែលការលក់រថយន្ត ទិន្នផល និងការនាំចេញទាំងអស់បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

កាលពីខែមុន ការលក់រថយន្តចិនបានកើនឡើងជិត ២៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង ២,៣ លានគ្រឿង នេះបើតាមទិន្នន័យពីសមាគមផលិតរថយន្តរបស់ប្រទេសចិនបានបង្ហាញកាលពីថ្ងៃសុក្រ។ ទិន្នផលរថយន្តរបស់ប្រទេសចិនបានកើនឡើង ២១ ភាគរយ ហើយការនាំចេញបានកើនឡើង ៥៨ ភាគរយធៀបនឹងឆ្នាំមុនដល់ ២៨៩,០០០ គ្រឿង។

ទន្ទឹមនឹងនេះ ការលក់រថយន្តថាមពលថ្មី (NEVs) របស់ប្រទេសចិនបានកើនឡើង ៦០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៧១៧,០០០ គ្រឿង។ ទិន្នន័យបង្ហាញថាទីផ្សារ NEV នៅក្នុងប្រទេសចិនបានឈានដល់ ៣០ ភាគរយនៅក្នុងខែឧសភា។ លោក Xu Haidong អគ្គនាយករងវិស្វករបាននិយាយថា "ការផលិត និងការលក់រថយន្តបានឃើញកំណើនយ៉ាងឆាប់រហ័សពេញមួយខែមុន ហើយការនាំចេញបានដើរតួយ៉ាងសំខាន់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង