681 ezgif.com resize
Swift cc time

អ្នករត់ជាង ៤ពាន់នាក់ ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ អបអរបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖  យឹម សុវឌ្ឍនា

ភ្នំពេញ៖ អ្នកចូលរួមទិវារត់ប្រណាំងភ្នំពេញ នៅថ្ងៃទី១១ មិថុនា បានចូលរួមរត់យ៉ាងច្រើន មានប្រមាណជាង៤០០០នាក់ ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិ លើក១១ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅភ្នំពេញ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានអញ្ជើញចូលរួមអបអរផងដែរ នៅក្នុងសកម្មភាពទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិ លើក១១ ឆ្នាំ២០២៣ មុខព្រះបរមរាជរាំងនៅភ្នំពេញ មានអ្នកចូលរួមរត់ប្រមាណជាង ៤០០០នាក់ ដោយមានអត្តពលិកជាតិ និងអន្តរជាតិ មកពី ៤៥ប្រទេសចូលរួម។ ដើម្បីចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល គម្រប់៨៧ យាងចូល៨៨ ព្រះវស្សា៕


Khcct banner

អត្ថបទទាក់ទង