Cctimesw1140xh150cm copy

ចិនបិតបញ្ចប់ការប្រមូលផល«ស្រូវសាលី»នៅភាគខាងកើតនៃប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កសិករកំពុងចិនកំពុងមមាញឹកក្នុងការច្រូតស្រូវនៅក្នុងខេត្ត Anhui និង Shandong ភាគខាងកើតប្រទេសចិន ជាកន្លែងដែលការប្រមូលផលនៅរដូវក្តៅនឹងដល់ទីបញ្ចប់នាពេលខាងមុខនេះ។ យោងតាមនាយកដ្ឋានកសិកម្ម និងកិច្ចការជនបទនៃខេត្ត Anhui បានឱ្យដឹងថា ខេត្តនេះបានប្រមូលផលស្រូវសាលីជិតរួចរាល់ហើយ ជាមួយនឹងផ្ទៃដីជាង ២.៨ លានហិកតានៃដំណាំស្រូវត្រូវបានប្រមូលផល។ នៅទីក្រុង Suzhou នៃខេត្ត Anhui ស្រូវសាលីត្រូវបានប្រមូលផលប្រកបដោយប្រសិទ្ធភាព ដោយមានជំនួយពីគ្រឿងចក្រកសិកម្ម។

កសិករ Liu Yinling បាននិយាយថា "ខ្ញុំមានដីប្រហែល ៦ ស្រូវសាលីត្រូវបានប្រមូលផលក្នុងរយៈពេលមួយថ្ងៃ ដោយសារដំណើរការទាំងមូលគឺប្រើប្រាស់ម៉ាស៊ីនមេកានិច។ យើងអាចប្រមូលផលស្រូវសាលីពី ៦,០០០ទៅ ៧,៧០០ គីឡូក្រាមពីមួយហិកតា" ។ ក្រៅពីដាក់ពង្រាយម៉ាស៊ីនច្រូតកាត់ មន្ទីរកសិកម្មនៅខេត្តអានហ៊ុយក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងការប្រើប្រាស់ម៉ាស៊ីនសម្ងួតដ៏ឆ្លាតវៃ ដើម្បីសន្សំផលដំណាំបន្ថែមទៀតសម្រាប់រដូវវស្សា។

នៅទីក្រុង Tianchang ទីក្រុងមួយទៀតក្នុងខេត្ត Anhui អាជ្ញាធរក្នុងតំបន់បានណែនាំឲ្យប្រើប្រាស់ឧបករណ៍សម្ងួតប្រហែល ៤២០ ឈុត ដែលមានសមត្ថភាពសម្ងួតស្រូវសាលីប្រចាំថ្ងៃប្រហែល ២០,០០០ តោន «ដើម្បីធានាបាននូវការទិញស្រូវដោយរលូន អាជ្ញាធរក៏បានទទួលការបញ្ជាទិញលើផ្ទៃដីជាង ២០០ ហិកតាថែមទៀតផង។

ចំណែកនៅក្នុងខេត្ត Shandong កសិករក្នុងស្រុកកំពុងធ្វើការពេញម៉ោងដើម្បីប្រមូលផលស្រូវសាលីទុំប្រមាណ ៥៦,០០០ ហិកតា។ យោងតាមក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានឲ្យដឹងថា ផ្ទៃដីជាង ១៤.៩ លានហិកតា ដែលតំណាងឱ្យ ៧០ ភាគរយនៃការផ្គត់ផ្គង់ស្រូវសាលីរដូវរងារបស់ប្រទេសចិនសម្រាប់ឆ្នាំនេះ ត្រូវបានប្រមូលផលនាសប្តាហ៍នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង