ភ្នំពេញ៖ ក្រុមកីឡាវាយសីកម្ពុជា ទទួលបានមេដាយសំរឹទ្ធចំនួន ២គ្រឿង សម្រាប់អត្តពលិកកីឡាវាយសីកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ លើប្រភេទវិញ្ញសា២ គឺប្រកួតឯកក្តជននារីពិការជើងម្ខាង និងវិញ្ញសាវាយគូរបុរសមានកម្ពស់ទាប់ ។
លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ទោះបីកីឡាវាសីកម្ពុជាមិនអាចដណ្តើមបានមេដាយមាស ដោយដណ្តើមបានត្រឹមមេដាយសំរឹទ្ធ២គ្រឿងក៏ដោយតែនេះគឺជាមោទនភាពសម្រាប់កីឡាជនពិការអាចយកឈ្នះមេដាយសំរឹទ្ធជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្ថែមថា សមិទ្ធផលមេដាយសំរឹទ្ធសម្រាប់កីឡាវាយសីជនមានពិការភាព នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះក៏ជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាវាយសីកម្ពុជា ព្រោះនេះជាការរៀបចំលើកដំបូងនៅកម្ពុជាប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាវាយសីកម្ពុជាបានដាក់សមាសភាពអត្តពលិកពិការចូលរួមចំនួន១៣នាក់ ក្នុងនោះកីឡាករ៤នាក់និងកីឡាការិនី៩នាក់៕