Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមទាមទារតៃវ៉ាន់លុបចោលសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Spratlys

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang

វៀតណាម៖ ក្រសួងការបរទេសវៀតណាមចាត់ទុកការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះ Itu Aba តៃវ៉ាន់កំពុងធ្វើសកម្មភាពបំពានដោយផ្ទាល់លើអធិបតេយ្យភាពទឹកដីរបស់វៀតណាមលើប្រជុំកោះ Spratly ។ ការដែលតៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញ Itu Aba ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly របស់វៀតណាម គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមហើយក៏ជាការ គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខដែនសមុទ្រ ក៏ដូចជាការកើនឡើងនូវភាពតានតឹងរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានឲ្យដឹងថា“វៀតណាមជំទាស់យ៉ាងដាច់អហង្ការចំពោះទង្វើនេះ ហើយទាមទារឲ្យតៃវ៉ាន់លុបចោលសកម្មភាពខុសច្បាប់ដែលបានរៀបរាប់ខាងលើ ហើយកុំឲ្យមានការរំលោភស្រដៀងគ្នាម្តងទៀតនាពេលអនាគត”។ លោកស្រីអះអាងថា “វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ គាំទ្រដោយភស្តុតាងប្រវត្តិសាស្ត្រ ដើម្បីបង្កើតអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Spratly”។

គួរបញ្ជាក់ថា Itu Aba ហៅថា Ba Binh ជាភាសាវៀតណាម គឺជាកោះដែលកើតឡើងដោយធម្មជាតិ និងដីដ៏ធំបំផុតនៅក្នុងប្រជុំកោះ Spratly ដែលមានទីតាំងនៅក្នុងដែនទឹករបស់ប្រទេសវៀតណាម និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)។ តៃវ៉ាន់បានកាន់កាប់កោះដោយខុសច្បាប់ ហើយបានពង្រាយកម្លាំងយោធានៅទីតាំងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង