អាហ្រ្វិក៖ អាហ្រ្វិកខាងត្បូងប្រកាសនឹងមិនអនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់ការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមរដ្ឋមន្ត្រីនៅក្នុងគណៈប្រធានាធិបតី Khumbudzo Ntshavheni បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រី លូហេនី បានគូសបញ្ជាក់ថាប្រទេសលោកស្រីនិងមិនចាប់ខ្លួនលោកពូទីន ដោយលោកស្រីសង្គត់ធ្ងន់ថាលោក ឌីមីទ្រី មេដវេដេវ កាលពីខែមីនាថា " អ្នកណាម្នាក់ដែលចាប់ខ្លួនប្រធានាធិបតី ពូទីន នឹងស្មើនឹងការប្រកាសសង្គ្រាម"។ លោកស្រីក៏បានអះអាងផងដែលថារុស្សីក៏បានព្រមានដែលនរណាហានចាប់ខ្លួនលោក ពូទីន មីស៊ីលរបស់រុស្សីនិងហោះទៅប្រទេសនោះជាក់ជាមិនខាន។
កាលពីពាក់កណ្តាលខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោកស្រី ម៉ារៀ ឡូវ៉ា-បេឡូវ៉ា ដែលជាស្នងការប្រធានាធិបតីទទួលបន្ទុកសិទ្ធិកុមារ។ តុលាការបានចោទប្រកាន់ពួកគេពី "ការផ្ទេរប្រជាជនដោយបង្ខំ" ដោយសំដៅលើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងការជម្លៀសកុមារចេញពីតំបន់ប្រយុទ្ធចំពេលមានអរិភាពជាមួយអ៊ុយក្រែន។
ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ ២០០២ អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តដីកានេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅឆ្នាំនេះផងដែរនៅក្នុងខែសីហា ដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំជាងគេលើពិភពលោក ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនឹងត្រូវចូលរួម។
ទោះបីជាមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា អាហ្រ្វិកខាងត្បូងបានស្នើឱ្យប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក៏ដោយ លោកស្រី លោល ហេនី បានប្រាប់អ្នកយកព័ត៌មានថា "គ្មានអ្វីផ្លាស់ប្តូរទេ" ហើយកិច្ចប្រជុំនឹងនៅតែប្រព្រឹត្តទៅនៅទីក្រុង Johannesburg ដូចដែលបានគ្រោងទុក៕