Cctimesw1140xh150cm copy

ចិនគ្រោងផលិត«គ្រាប់រ៉ុក្កែត Lijian-1»ជាង៣០គ្រឿងក្នុងមួយឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អ្នករចនារ៉ុក្កែតនៅឯសហគ្រាសបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មដ៏ធំមួយរបស់ចិនរំពឹងថា គ្រឿងបរិក្ខាររបស់ពួកគេនឹងអាចផលិតរ៉ុក្កែត Lijian-1 ចំនួន៣០ គ្រាប់ក្នុងមួយឆ្នាំៗ ដែលមានប្រសិទ្ធភាពជំរុញសមត្ថភាពរបស់ប្រទេសចិនក្នុងការរីកលូតលាស់ និងបំពេញបន្ថែមបណ្តាញផ្កាយរណបរបស់ខ្លួន។

រចនា និងផលិតដោយក្រុមហ៊ុន CAS Space គ្រាប់រ៉ុក្កែត Lijian-1 គឺជារ៉ុក្កែតដែលមានកម្លាំងរុញច្រាន ហើយមានសមត្ថភាពធំបំផុតនៃគ្រាប់រ៉ុក្កែត ក្នុងប្រទេសចិន ដែលធ្វើឱ្យសម្រាប់ការបាញ់បង្ហោះផ្កាយរណបខ្នាតតូច និងមធ្យម។

ដើម្បីបង្កើនសមត្ថភាពផលិតគ្រាប់រ៉ុក្កែត ក្រុមស្រាវជ្រាវ និងផលិតបានបង្កើតខ្សែផលិតកម្មនៅទីក្រុងក្វាងចូវ។ គំរូផលិតកម្មនេះត្រូវបានគេប្រើប្រាស់ជាលើកដំបូងនៅក្នុងការផលិតយន្តហោះ និងមានលក្ខណៈពិសេសប្រកបដោយប្រសិទ្ធភាពខ្ពស់ គុណភាពផលិតផលខ្ពស់ និងតម្លៃទាប។ យោងតាមលោក Li Qinfeng ដែលជានាយករងអ្នករចនារ៉ុក្កែតដឹកជញ្ជូន រោងចក្រនេះមានសមត្ថភាពផលិតរ៉ុក្កែតមួយគ្រាប់រៀងរាល់ដប់ថ្ងៃម្តង។ លោកបន្តថា "មាន ៣៦៥ ថ្ងៃធ្វើការក្នុងមួយឆ្នាំ ដូច្នេះយើងអាចផលិតគ្រាប់រ៉ុក្កែត ២៥ គ្រាប់ក្នុងមួយឆ្នាំ។ ប្រសិនបើយើងបង្កើនប្រសិទ្ធភាពការងាររបស់យើងបន្តិច វានឹងអាចផលិតរ៉ុក្កែតបាន ៣០ គ្រាប់ជារៀងរាល់ឆ្នាំ។

បន្ថែមពីលើការផលិតគ្រាប់រ៉ុក្កែតក្រុមហ៊ុន CAS Space ក៏ផ្តល់សេវាកម្មបាញ់បង្ហោះផងដែរ។ នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន ក្រុមស្រាវជ្រាវ និងផលិតកម្មរបស់ខ្លួនបានបង្កើតកន្លែងបាញ់បង្ហោះពិសេសមួយ ដែលរួមមានបន្ទះបាញ់បង្ហោះ យានដឹកជញ្ជូនគ្រាប់រ៉ុក្កែត និងឧបករណ៍បាញ់បង្ហោះដែលអាចដំឡើងរ៉ុក្កែតបាន។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសចិនមានគ្រាប់រ៉ុក្កែតពិសេសជាច្រើនដែលត្រូវបានបាញ់បន្តទៅកាន់ផ្កាយរណបដោយគ្រាប់រ៉ុក្កែតទាំងនោះភាគច្រើនធ្វើការនៅលើភពផែនដីដើម្បីវាស់ស្ទង់ និងសក្សាពីលំហអាកាសផ្សេងៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង