វ៉ាស៊ីនតោន៖ អតីតអនុប្រធានាធិបតីអាម៉េរិកលោក Mike Pence បានចាប់ផ្តើមយុទ្ធនាការប្រធានាធិបតីរបស់លោកនិងប្រកាសឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិថ្មី។ការប្រកាសឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកនេះត្រូវបានអ្នកវិភាគមួយចំនួនយល់ឃើញថាលោកក៏កំពុងតែចង់ក្លាយជាប្រធានាធិបតីអាម៉េរិកផងដែរ ក្រោយពីធ្វើជាជំនិត និងអនុប្រធានាធិបតីកាលពីជំនាន់ដូណាល់ត្រាំអស់រយៈពេលជាច្រើនឆ្នាំ។
លោក Mike Pence បានប្រាប់អ្នកគាំទ្រនៅទីក្រុង Ankeny រដ្ឋ Iowa ថា "ដូចដែលខ្ញុំបាននិយាយជាច្រើនដងមកហើយថា ខ្ញុំនិងព្យាយាមយកតំណែងជាប្រធានាធិបតីអាម៉េរិកឲ្យទាល់តែបាន ខ្ញុំនិងព្យាយាមធ្វើឲ្យសហរដ្ឋអាម៉េរិកប្រែក្លាយជាប្រទេសកាន់តែខ្លាំងម្តងទៀតក្រោមការដឹកនាំរបស់ខ្ញុំ"៕