Cctimesw1140xh150cm copy

សមយុទ្ធកងទ័ពជើងទឹកពហុភាគី«Komodo-2023»កំពុងដំណើរការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌូនេស៊ី៖សមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo-2023 បានបើកជាផ្លូវការនៅខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី ដោយមាននាវាកងទ័ពជើងទឹកជាង ៤០ មកពីប្រទេសចំនួន ១៣ ចូលរួមក្នុងសមយុទ្ធដ៏ធំមួយនេះ។

សមយុទ្ធដែលគ្រោងធ្វើពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ មានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពក្នុងចំណោមប្រទេសចូលរួមចំនួន ៣២ រួមទាំងរុស្ស៊ី សហរដ្ឋអាម៉េរិក និងឥណ្ឌា តាមរយៈសមយុទ្ធរួមដូចជា ការស្ទាក់ចាប់តាមសមុទ្រ ការគ្រប់គ្រងការខូចខាតនាវា និងការស្វែងរក និងជួយសង្គ្រោះបន្ទាន់ផ្សេងៗ។

ទាហានចិនជាច្រើនបាននិយាយថា ពួកគេពិតជាមានមោទនភាពចំពោះពេលនេះ ហើយបានសម្តែងនូវក្តីប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការផ្តល់នូវលទ្ធផលល្អបំផុតរបស់ពួកគេក្នុងអំឡុងពេលធ្វើសមយុទ្ធ។

លោក Ye Xiuying សមាជិកនាវិកនៃនាវាពិឃាត Zhanjiang របស់កងទ័ពជើងទឹកចិន (PLA) បាននិយាយថា នេះជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ខ្ញុំ ក្នុងអំឡុងពេលដែលខ្ញុំបម្រើនៅក្នុងកងទ័ពជើងទឹកចិន "ខ្ញុំមានមោទនភាពណាស់ដែលបានមកកាន់ឆាកអន្តរជាតិនៅលើនាវាចម្បាំង។

លោក Ge Xuchen សមាជិកនាវិកម្នាក់ទៀតនៃនាវាពិឃាត Zhanjiang បាននិយាយថា "វាជាឯកសិទ្ធិសម្រាប់ខ្ញុំក្នុងការចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជាសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅពេលនេះ ហើយសមយុទ្ធមួយនេះក៏កំពុងបើកបង្ហាញពីភាពស្និតស្នាលរបស់បណ្តាលសម្ព័ន្ធមិត្តរបស់ប្រទេសចិននៅទូទាំងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង