681 ezgif.com resize
Swift cc time

ឥណ្ឌូណេស៊ីធ្វើសមយុទ្ធកងទ័ពជើងទឹកពហុភាគី ចំពេលមានភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កងទ័ពជើងទឹកឥណ្ឌូនេស៊ី  KRI Bawal-875 ក្នុងអំឡុងពេលត្រួតពិនិត្យកងនាវាអន្តរជាតិនៃព្រឹត្តិការណ៍ពហុភាគី Naval Exercise Komodo (MNEK) 2023 នៅសមុទ្រ Makassar ខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2023។

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅក្នុងដែនទឹករបស់ខ្លួន រួមជាមួយនឹងកងទ័ពជើងទឹកមកពីប្រទេសនានា រួមមានសហរដ្ឋអាម៉េរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ Komodo គឺជាសមយុទ្ធ "មិនមែនជាសង្គ្រាមឡើយ" ដែលមានគោលបំណង "ពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹក" នៃប្រទេសចំនួន ៣៦ ។

សមយុទ្ធនេះកើតឡើងនៅពេលដែលចិន និងសហរដ្ឋអាម៉េរិកបង្កើនការទូតផ្នែកយោធានៅក្នុងតំបន់ ដោយរៀបចំល្បែងសង្រ្គាមញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូជុំវិញតៃវ៉ាន់ និងនៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកខាងលិច។

សមយុទ្ធនេះក៏ធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុកាលពីចុងសប្តាហ៍នៅច្រកសមុទ្រតៃវ៉ាន់ ដែលកងនាវាចរអាម៉េរិកបាននិយាយថា នាវាចម្បាំងចិនបានកាត់ពីមុខនាវាពិឃាតអាម៉េរិកក្នុង "អន្តរកម្មមិនមានសុវត្ថិភាព" ។ កងនាវាចរឥណ្ឌូណេស៊ីបាននិយាយថា នាវាចំនួន ១៥ គ្រឿង រួមទាំងពីប្រទេសចិន និងរុស្ស៊ី បានទម្លាក់យុថ្កាចេញពីកោះ Sulawesi កាលពីថ្ងៃចន្ទ ខណៈដែលសមយុទ្ធ Komodo បានចាប់ផ្តើម។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV បានរាយការណ៍កាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកចិនបានបញ្ជូននាវាពិឃាត Zhanjiang និងនាវាចម្បាំង Xuchang ដែលបំពាក់ដោយមីស៊ីល ទៅកាន់តំបន់សមយុទ្ធ។ សមយុទ្ធ Komodo ឆ្នាំនេះ គឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទីបួន ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះ ចាប់តាំងពីការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំ ២០១៤៕

Khcct banner

អត្ថបទទាក់ទង