Cctimesw1140xh150cm copy

អាជីវកម្មដ្រូនជួយកសិករក្វាងស៊ីសន្សំការចំណាយ និងបង្កើនប្រសិទ្ធភាពកសិកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ យន្តហោះគ្មានមនុស្សបើករឺហៅកាត់ថាដ្រូន ត្រូវបានគេអនុវត្តនៅក្នុងខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតលើស្រូវនិងដំណាផ្សេងៗមួយចំនួនទៀតដោយសារវិធីសាស្រ្តថ្មីនេះ អាចជួយសន្សំសំចៃការចំណាយយ៉ាងច្រើន និងបានលើកកម្ពស់ប្រសិទ្ធភាពកសិកម្មក្នុងប្រទេសចិនជាខ្លាំង។

កសិករក្នុងតំបន់បានឲ្យដឹងថាអំឡុងពេលនេះ ជាពេលវេលាដ៏ល្អបំផុតក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិត ដើម្បីការពារពីការរំខាន និងបំផ្លាញដំណាំផ្សេងៗ។ នៅក្នុងទីប្រជុំជន Qingfeng នៃទីក្រុង Guigang នៃខេត្ត Guangxi ដំណាំស្រូវជាង ៩,៣០០ ហិកតាបានឈានចូលដំណាក់កាលចាប់ផ្តើមនៃការថែរក្សា និងសម្លាប់សត្វល្អិត។

កសិករក្នុងតំបន់កំពុងមមាញឹកក្នុងការប្រើយន្តហោះគ្មានមនុស្សបើកដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលជាដំណើរការដែលគេស្គាល់ថាជាការប្រើពីលើអាកាស ។ កសិករបាននិយាយថាយន្តហោះគ្មានមនុស្សបើកអាចថែរក្សាដំណាំលើផ្ទៃដីជាង ១៣ ហិកតាក្នុងមួយថ្ងៃដែលមានប្រសិទ្ធភាពជាង ២០ ដងនៃការងារដោយដៃ។

លោក Zheng បាននិយាយថា "ទីប្រជុំជន Qingfeng បានដាំស្រូវចំនួន ៤,០០០ ហិកតា ហិកតា ដោយប្រើប្រាស់ដ្រូន។ ការប្រើប្រាស់ដ្រូនពីលើអាកាសមានប្រសិទ្ធភាពកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពជាខ្លាំង។ នៅឆ្នាំ ២០២៣ នេះកសិករនៅទូទាំងទីក្រុង Guigang បានដាំស្រូវដំបូងចំនួន ១១០,០០០ ហិកតា និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីធ្វើការថែរក្សាដំណាំលើផ្ទៃដីជិត ៣៣,០០០ហិកតា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង