Cctimesw1140xh150cm copy

អ្នកថតរូប CNA ស្លាប់ក្នុងគ្រោះថ្នាកចរាចរណ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Khairul Zainuddin

សិង្ហបុរី៖ លោក Khairul Zainuddin ដែលជាអ្នកថតរូបប្រចាំសារព័ត៌មានសិង្ហបុរី CNA បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវហាយវេក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យដោយត្រូវបានម៉ូតូបុកកំឡុងពេលថត Video។

លោក Khairul Zainuddin និងក្រុមការងារ

សពរបស់លោក Khairul ដែលមានមានអាយុ ៤៥ ឆ្នាំកំពុងបញ្ចូនត្រឡប់ទៅទីក្រុងគូឡាឡាំពួ ដើម្បីបូជាតាមប្រពៃណី។ ការស៊ើបអង្កេតដំបូងបានរកឃើញថា លោក Khairul បានជ្រុលដៃបើកខុសផ្លូវ ហើយបានធ្លាក់ចូលទៅក្នុងផ្លូវបំបែករបស់យានដំណើរផ្សេង។ ក្រោយពីដួលម៉ូតូភ្លាមៗក៏មានបុរសម្នាក់វ័យប្រមាណជាង ៤០ឆ្នាំបានជ្រុកម៉ូតូបុកគាត់មួយទំហំដែលបានបណ្តាលឲ្យលោកបានបាត់បង់ជីវិតនៅពេលបញ្ជូនលោកទៅកាន់មន្ទីពេទ្យ។ បុគ្គលិកពេទ្យបានបញ្ជាក់ថា លោក Khairul បានស្លាប់នៅកន្លែងកើតហេតុ ដោយសាររបួសក្បាលធ្ងន់ធ្ងរ។ ចំណែកអ្នកជិះម៉ូតូម្នាក់ទៀតបានរងរបួសស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបេតុងក្រុងប៉ាហាំង។ លោក Khairul បានធ្វើការនៅក្នុងការិយាល័យ CNA Kuala Lumpur និងបាននៅជាមួយ Mediacorp អស់រយៈពេល ៥ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង