ចិន៖ ក្រុមអ្នកចែវទូកមកពីភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់បានចូលរួមក្នុងការប្រណាំងទូកនាគកាលពីថ្ងៃសៅរ៍នៅទីក្រុង Xiamen ខេត្ត Fujian ភាគខាងកើតប្រទេសចិន។ ការប្រណាំងនេះត្រូវបានរៀបចំឡើងក្នុងពិធីបុណ្យវប្បធម៌អុំទូកដើម្បីស្វាគមន៍ពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំនេះ។ ក្រុមប្រណាំងទូកសរុបចំនួន ៤៧ រួមទាំងក្រុមចំនួន ១៩ នៃ ៥០០ នាក់មកពីតៃវ៉ាន់បានចូលរួមក្នុងការប្រណាំងនេះផងដែរ។
លោក Chun Yee-fei គ្រូបង្វឹកក្រុមមកពីតៃប៉ិបាននិយាយថា "ការប្រណាំងមានភាពរស់រវើកណាស់។ ទោះបីជាអ្នកចែវទូកកំពុងប្រកួតប្រជែងដណ្តើមជើងឯកក៏ដោយ យើងក៏មកទីនេះដើម្បីរីករាយនឹងកីឡា និងផ្សព្វផ្សាយវប្បធម៌ទូកនាគ"ថែមទៀតផង។
ចំណែក លោក He Qian បាននិយាយថា "ខ្ញុំរំភើប និងទន្ទឹងរង់ចាំការផ្លាស់ប្តូរបន្ថែមការប្រណាំងទូកនេះក៏កំពុងបង្ហាញអំពីវប្បធម៍ ប្រពៃណី និងទំនៀមទម្លាប់ដែលប្រទេសចិនមានអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ លើសពីនេះ លោកក៏រំពឹងថានឹងមានការផ្លាស់ប្តូរកាន់តែច្រើនជាមួយអ្នកចែវទូកមកពីទូទាំងប្រទេស"។ ការប្រណាំងទូកនាគឆ្លងច្រកសមុទ្រត្រូវបានប្រារព្ធធ្វើនៅទីក្រុង Xiamen តាំងពីឆ្នាំ ២០០៦៕