Cctimesw1140xh150cm copy

មនុស្សជាង ៣០០នាក់ស្លាប់ និង១០០០នាក់រងរបួសក្នុងសោកនាដកម្មរថភ្លើងបុកគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ រថភ្លើងបុកគ្នានៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ដែលជាគ្រោះថ្នាក់ផ្លូវដែកដ៏សាហាវបំផុតរបស់ប្រទេសក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះបណ្តាលឲ្យមនុស្សជាង ៣០០នាក់បានបាត់បង់ជីវិត និង ៩០០នាក់ជាងរងរបួសនិងស្ថិតក្នុងការសង្រ្គោះបន្ទាន់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាម៉េរិក The Washington post ចេញផ្សាយនៅមុននេះបន្តិច។ ក្រុមអ្នកជួយសង្រ្គោះកំពុងមមាញឹកក្នុងការជួយសង្រ្គោះពលរដ្ឋដែលកំពុងតែជាប់នៅក្នុងរថភ្លើង។ រថភ្លើងដឹកអ្នកដំណើរ Coromandel Express ដែលជារថភ្លើងល្បឿនលឿន Bengaluru-Howrah និងរថភ្លើងដឹកទំនិញបានជួបឧបទ្ទវហេតុបុកគ្នានៅល្ងាចថ្ងៃសៅរ៌នេះ។

ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវដែកក៏ដោយ គ្រោះថ្នាក់ជាច្រើនរយកើតឡើងជារៀងរាល់ឆ្នាំនៅលើផ្លូវដែករបស់ប្រទេសឥណ្ឌា ដែលជាបណ្តាញរថភ្លើងធំជាងគេនៅក្នុងពិភពលោក។

គួរបញ្ជាក់ថាឧបទ្ទវហេតុផ្លូវដែកដ៏អាក្រក់បំផុតគឺនៅឆ្នាំ ១៩៨១ នៅពេលដែលរថភ្លើងមួយបានធ្លាក់ផ្លូវពេលកំពុងឆ្លងកាត់ស្ពានក្នុងរដ្ឋ Bihar ហើយបានធ្លាក់ចូលទៅក្នុងទន្លេ ដោយបានសម្លាប់មនុស្សចន្លោះពី៨០០ ទៅ ១,០០០ នាក់។ នៅខែសីហាឆ្នាំ ១៩៩៥ រថភ្លើងពីរបានបុកគ្នានៅជិតទីក្រុង New Delhi ដោយបានសម្លាប់មនុស្ស ៣៥៨នាក់។ ជុំវិញនៃករណីបុកគ្នានេះប៉ូលីសឥណ្ឌាកំពុងតែបើកការស៊ើបអង្កេត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង