681 ezgif.com resize
Swift cc time

ចារកម្មកំពូលអាម៉េរិកធ្វើទស្សនកិច្ចជាសម្ងាត់នៅប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយក CIA លោក William Burns ផ្តល់សក្ខីកម្មនៅមុខព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ថ្ងៃទី 10 ខែមីនា ឆ្នាំ 2022

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក Joe Biden បានបញ្ជូននាយក CIA លោក William Burns ទៅកាន់ទីក្រុងប៉េកាំងកាលពីខែមុន ដើម្បីជួបជាមួយមន្ត្រីស៊ើបការណ៍សម្ងាត់ចិន នេះបើយោងតាមសារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពអនាមិករបស់អាម៉េរិក។

បណ្តាញផ្សព្វផ្សាយបានពិពណ៌នាលោក Burns ថាជា "មន្ត្រីដែលគួរឱ្យទុកចិត្តបំផុតមួយរបស់លោក Biden ហើយបានអះអាងថា ដំណើរទស្សនកិច្ចនេះបង្ហាញពី "ការព្រួយបារម្ភដែលសេតវិមានតែបារម្ភជុំវិញនៃទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក។

ម្នាក់ក្នុងចំណោមពួកគេ ដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមតែជាមន្ត្រីអាម៉េរិកម្នាក់ បាននិយាយថា លោក Burns "បានជួបជាមួយសមភាគីចិន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហរនៅក្នុងបណ្តាញស៊ើបការណ៍សម្ងាត់"។

យ៉ាងណាមិញវាមិនច្បាស់ទេថាតើលោក Burns បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងមុន ឬក្រោយកិច្ចប្រជុំកាលពីថ្ងៃទី ១០ ខែឧសភា រវាងទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden លោក Jake Sullivan និងអ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក Wang Yi នៅទីក្រុងវីយែន។

ចំណែកមន្ទីរបញ្ចកោណបានត្អូញត្អែរកាលពីថ្ងៃទី ២៥ ខែឧសភាថា ប្រទេសចិនមិនបានឆ្លើយតបចំពោះការទម្លាយព័ត៌មានសម្ងាត់របស់យោធាអាម៉េរិកនោះទេ។ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានបដិសេធមិនជួបជាមួយសមភាគីអាម៉េរិក លោក Lloyd Austin ក្នុងសន្និសីទ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍មុន។

គួរបញ្ជាក់ថា Burns គឺជាអតីតអ្នកការទូតម្នាក់ដែលបានចំណាយពេលបីឆ្នាំជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសរុស្ស៊ី (២០០៥-២០០៨) និងជាអនុរដ្ឋលេខាធិការមុនពេលចូលនិវត្តន៍នៅឆ្នាំ ២០១៤។ លោក Biden បានតែងតាំងគាត់ជានាយក CIA នៅឆ្នាំ ២០២១។ គាត់មានប្រវត្តិនៃបេសកកម្មសម្ងាត់ជំនួសលោក Biden ទៅកាន់ទីក្រុងមូស្គូក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ និងទីក្រុងគៀវក្នុងខែមករា ឆ្នាំ ២០២២ មុនពេលដែលជម្លោះអ៊ុយក្រែនកើនឡើង៕

Khcct banner

អត្ថបទទាក់ទង