អង់គ្លេស៖ អ្នកកាសែត Kit Klarenberg ជាពលរដ្ឋចក្រភពអង់គ្លេសដែលគេស្គាល់ថាបានលាតត្រដាងអាថ៌កំបាំងនៃសេវាកម្មស៊ើបការណ៍សម្ងាត់របស់អង់គ្លេស និងសហរដ្ឋអាម៉េរិក ដែលជារឿយៗប្រើឯកសារលេចធ្លាយ ត្រូវបានប៉ូលីសនៃចក្រភពអង់គ្លេសចាប់ខ្លួន។
ប៉ូលីសបានរឹបអូសឧបករណ៍អេឡិចត្រូនិចទាំងអស់របស់គាត់ កាតធនាគារ កាមេរ៉ា និងស៊ីមកាតបានយកស្នាមម្រាមដៃ និង DNA របស់គាត់ ថតរូប និងគំរាមចាប់ខ្លួន ប្រសិនបើគាត់មិនព្រមសហការឲ្យចាប់តាមសម្រួល។ លោក ជាប់សង្ស័យបានធ្វើឲ្យលេចធ្លាយព័ត៌មានសម្ងាត់ជាច្រើនពាក់ព័ន្ធទៅនឹងសុវត្ថិភាពសន្តិសុខនៃប្រទេសអាម៉េរិក និងចក្រភពអស់គ្លេស៕