ចិន៖ សាលារៀននៅក្រុង Chognqing ភាគនិរតីនៃប្រទេសចិនកំពុងរៀបចំកម្មវិធីកសិដ្ឋានផ្សេងៗដោយក្នុងនោះកុមារ និងសិស្សានុសិស្សមួយចំនួនត្រូវបានឲ្យដកពិសោធន៍ចុះធ្វើស្រែចម្ការ ដើម្បីពង្រីកចំណេះដឹងសិស្សបន្ថែមក្នងឱកាសទិវាកុមារដ៏មានន័យ។ ទិវាកុមារអន្តរជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ ខែមិថុនា នៅក្នុងប្រទេសចិន និងតំបន់ជាច្រើនទៀតនៃពិភពលោក។
ដើម្បីធ្វើឱ្យថ្ងៃពិសេសសម្រាប់ក្មេងៗ សាលាបឋមសិក្សា Xinglonghu ក្នុងស្រុក Yongchuan នៃទីក្រុង Chongqing បានរៀបចំដំណើរកម្សាន្តទៅកាន់កន្លែងពិសោធន៍ធ្វើស្រែមួយនៅក្នុងភូមិ Bajiaosi ។
ក្មេងស្រីជាសិស្សម្នាក់បានឲ្យដឹងថា វាពិតជាមិនងាយស្រួលទេសម្រាប់កសិករក្នុងការធ្វើស្រែយកស្រូវ ខ្ញុំចុះមកធ្វើផ្ទាល់ទើបដឹងថាវាលំបាកប៉ុណ្ណាទម្រាំតែបានប្រមូលផលស្រូវ និងដំណាំផ្សេងៗទៀត។សិស្សរូបនេះបន្ថែមថា ជាការពិតណាស់កសិករម្នាក់ៗពិតជារងការលំបាកជាខ្លាំងក្នុងការដាំដំណាំផ្សេងៗ ហើយការដាំដំណាំដោយប្រើដៃមិនប្រើម៉ាស៊ីនវាមានផលលំបាកខ្លាំងជាទីបំផុត៕