Cctimesw1140xh150cm copy

ការនាំចេញ«កាហ្វេ»របស់អ៊ូហ្គង់ដាធ្លាក់ចុះដោយសារជម្លោះស៊ូដង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ូហ្គង់ដា៖ ការនាំចេញកាហ្វេរបស់អ៊ូហ្គង់ដាសម្រាប់ឆ្នាំបានធ្លាក់ចុះ ៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយអាជ្ញាធរអភិវឌ្ឍន៍កាហ្វេអ៊ូហ្គង់ដា (UCDA) និយាយថា ការកាត់បន្ថយនេះគឺបណ្តាលមកពីគ្រោះរាំងស្ងួត និងជម្លោះនៅក្នុងប្រទេសស៊ូដង់។ យោងតាម UCDA អ៊ូហ្គង់ដាបាននាំចេញកាហ្វេប្រហែល ៣៧៣,០០០ តីក្នុងខែមេសា ធ្លាក់ចុះពី ៤៨៧,០០០ តីក្នុងខែមីនា។

ដោយសារដំណាំនាំចេញដែលរកចំណូលបានច្រើនជាងគេរបស់អ៊ូហ្គង់ដា កាហ្វេនាំចេញទៅស៊ូដង់បានធ្លាក់ចុះ ដោយសារការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅតែបន្តអូសបន្លាយ ដោយចំណែកទីផ្សាររបស់ស៊ូដង់បានកាត់បន្ថយពី ១៨ ភាគរយក្នុងខែមីនាមក ១១ ភាគរយក្នុងខែមេសា ខណៈពេលដែលស៊ូដង់គឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់អ៊ូហ្គង់ដា។

លោកវេជ្ជបណ្ឌិត Ezra Muhumuza Rubanda នាយកប្រតិបត្តិបាននិយាយថា ជម្លោះនៅស៊ូដង់កំពុងបង្កការគំរាមគំហែងជាខ្លាំងដល់សេដ្ឋកិច្ចក្នុងប្រទេសអ៊ូហ្គង់ដា ហើយការប៉ះទង្គិចគ្នាសង្រ្គាមស៊ីវិលនៅស៊ូដង់យើងក៏មិនទាន់ប្រាកដថានិងបិតបញ្ចប់នៅពេលណាដែរ។

ស្ថិតិរបស់ធនាគារ Uganda បង្ហាញថា ពាណិជ្ជកម្មជាមួយប្រទេសស៊ូដង់មានភាពប្រសើរឡើងក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកក្រោយមកចាប់តាំងពីមានសង្រ្គាមស៊ីវិលនៅស៊ូដង់ប្រទេសអ៊ូហ្គង់ដាកំពុងតែធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចជាខ្លាំង។

នៅឆ្នាំ 2022 ប្រទេសអ៊ូហ្គង់ដាបាននាំចេញជាង ៦ លានកាហ្វេកញ្ចប់ដែលមានតម្លៃជាង ៨៥០ លានដុល្លារ។ ប៉ុន្តែដោយជម្លោះក្នុងប្រទេសស៊ូដង់បានអូសបន្លាយមក មានការភ័យខ្លាចថាចំណូលពីការនាំចេញសណ្តែកគ៏អាចនឹងធ្លាក់ចុះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង