កូរ៉េខាងជើង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នាថ្ងៃព្រហស្បតិ៍ទី ១ មិថុនាថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺលោកស្រី Kim Yo Jong បានគូសបញ្ជាក់ថាកូរ៉េខាងជើង និងបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់ប្រទេសលោកស្រីនឹងចូលទៅក្នុងគន្លងតារាវិថីក្នុងពេលឆាប់ៗនេះ ហើយបានសន្យាថាទីក្រុងព្យុងយ៉ាងនឹងបង្កើនការឃ្លាំមើលយោធាបន្ថែមទៀត។
លោកស្រី Kim ដែលជាមន្ត្រីរដ្ឋាភិបាលដ៏មានឥទ្ធិពលម្នាក់បានឲ្យដឹងថា "យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពអ្វីក៏ដោយដែលវាអាចមានក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។ ការលើកឡើងរបស់លោកស្រីបន្ទាប់ពីបរាជ័យនៃការបាញ់បង្ហោះផ្កាយរណបកូរ៉េខាងជើងកាលពីថ្ងៃពុធ។
សមាជិកសភាកូរ៉េខាងត្បូងម្នាក់បាននិយាយកាលពីថ្ងៃពុធ ដោយដកស្រង់សម្តីរបស់ទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូងថា ការបាញ់បង្ហោះហាក់ដូចជាត្រូវបានប្រញាប់ប្រញាល់ ហើយប្រហែលជាត្រូវការពេលជាច្រើនសប្តាហ៍ ដើម្បីដោះស្រាយបញ្ហារ៉ុក្កែតរបស់ខ្លួន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា រាល់ការបាញ់បង្ហោះដោយទីក្រុងព្យុងយ៉ាង ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ៕