Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ានប៉ារ៉ាហ្គេម នឹងកាន់តែមានភាពអស្ចារ្យជាងសុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ គណកម្មាធិការអាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី៣១ ឧសភា បានត្រៀមរៀបចំការបាញ់កាំជ្រួចអបអរក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឲ្យកាន់តែមានភាពអស្ចារ្យ លើសពិធីបើក-បិទ សុីហ្គេមទៅទៀត។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រកីឡាជនពិការ ដែលជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ជនពិការភាព។ សម្ដេចបន្ថែមថា សុីហ្គេមធ្វើបានល្អហើយ នៅសល់ប៉ារ៉ាហ្គេមដែលជាកីឡាជនពិការត្រូវធ្វើឲ្យល្អទៀត ហើយពិធីបើក-បិទព្រឹត្តិការណ៍ គឺមិនឲ្យចាញ់ខាងសុីហ្គេមទេ ហើយក្នុងនោះក៏មានការបាញ់កាំជ្រួចលើសការបើក និងបិទស៊ីហ្គេមផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន១៣ប្រភេទកីឡា និង១ប្រភេទ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍កីឡាជនពិការ នៅសល់ត្រឹមតែរយៈពេល៣ ថ្ងៃទៀតប៉ុណ្ណោះ។ ហើយក៏ជាព្រឹត្តិការណ៍បន្ទាប់ពីកីឡាស៊ីហ្គេមលើកទី៣២ បានបញ្ចប់ដោយជោគជ័យ និងបង្កើតបានជាប្រវត្តិសាស្ត្រនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង