Cctimesw1140xh150cm copy

វត្តរាជបូណ៌រៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប និង វត្តរាជបូណ៌ នឹងរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ ពិធីបុណ្យផ្កា នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី នៅបរិវេណ វត្តរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី រៀបចំដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ ដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាការរួមចំណែកក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង