Cctimesw1140xh150cm copy

ចិនសាកល្បងដំណើរការ«ម៉ាស៊ីនប្រមូលផលដំណាំ»ស្វ័យប្រវត្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អាជ្ញាធរកសិកម្មរបស់ប្រទេសចិនបានចាប់ផ្តើមគម្រោងសាកល្បងម៉ាស៊ីនប្រមូលផលដំណាំស្វ័យប្រវត្តនៅតំបន់ភ្នំនៃទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិនដើម្បីលើកកម្ពស់ការធ្វើកសិកម្មដោយគ្មានមនុស្សបើកក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពការងារនៅក្នុងតំបន់បែបនេះ។ ការចូលរួមក្នុងគម្រោងនេះក៏មានសាកលវិទ្យាល័យ និងសហគ្រាសក្នុងស្រុកធំៗមួយចំនួនដែលកំពុងស្រាវជ្រាវ និងផលិតម៉ាស៊ីនកសិកម្មផងដែរ។

នៅភូមិមួយក្នុងសង្កាត់ Fuling នៃទីក្រុង Chongqing ម៉ាស៊ីនកសិដ្ឋានឆ្លាតវៃជាច្រើន រួមទាំងត្រាក់ទ័រគ្មានមនុស្សបើកដែលបំពាក់ដោយប្រព័ន្ធ BeiDou Navigation System ម៉ាស៊ីនស្ទូង អគ្គិសនី ប្រព័ន្ធគ្រប់គ្រងសត្វល្អិតដោយប្រើសំឡេង និងពន្លឺកំពុងប្រតិបត្តិការនៅនឹងកន្លែង។ ប្រតិបត្តិការកសិកម្មឆ្លាតវៃគ្របដណ្តប់ដំណើរការទាំងមូលនៃផលិតកម្មកសិកម្មចាប់ពីការដាំដុះ ការសាបព្រួស និងការគ្រប់គ្រង រហូតដល់ការប្រមូលផល។

លោក He Guoquan កសិករក្នុងស្រុកបាននិយាយ “រាល់ការភ្ជួររាស់ ដាំ ច្រូតកាត់ និងកំចាត់សត្វល្អិតអាចធ្វើនៅពេលយប់ ដែលមិនត្រឹមតែជួយសន្សំសំចៃថ្លៃពលកម្មប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលាធ្វើស្រែទៀតផង ថែមទាំងកាត់បន្ថយការបំពុលបរិស្ថាន ដោយប្រើប្រាស់សំឡេង និងពន្លឺ ដើម្បីបណ្តេញសត្វល្អិត ដែលធ្វើឲ្យគុណភាពកាន់តែប្រសើរឡើង។ លោកបន្តថា ការពិសោធន៍នេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវម៉ាស៊ីនកសិដ្ឋានឆ្លាតវៃដោយប្រើប្រាស់គុណសម្បត្តិផលិតកម្មក្នុងស្រុក។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងកិច្ចការជនបទ និងនាយកដ្ឋានផ្សេងទៀតកំពុងលើកកម្ពស់ប្រតិបត្តិការឆ្លាតវៃ និងយន្តការនៅតំបន់ភ្នំ ដើម្បីធានាសន្តិសុខស្បៀងជាតិ និងជំរុញការស្តារជនបទឡើងវិញ។ ប្រទេសចិនមានខេត្តចំនួន ១៣ ដែលតំបន់ភ្នំមានច្រើនជាង ៧០ ភាគរយនៃផ្ទៃដីសរុប ដែលមានប្រជាជនកសិកម្មជិត ៣០០ លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង