Cctimesw1140xh150cm copy

អវកាសយានិកចិន «Shenzhou-16» ត្រៀមខ្លួនហោះហើរទៅកាន់អវកាស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
Gui Haichao (ឆ្វេង) អ្នកជំនាញផ្នែកផ្ទុកបន្ទុក, វិស្វករហោះហើរអវកាស Zhu Yangzhu (កណ្តាល) និងជាមេបញ្ជាការ Jing Haipeng (ស្តាំ) ក្នុងអំឡុងពេលពិធីចុះចតមុនពេលឡើងលើរ៉ុក្កែត Long March-2F ដែលដឹកបេសកកម្មហោះហើរអវកាស Shenzhou-16 Manned Space មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅខេត្ត Gansu ភាគពាយ័ព្យរបស់ប្រទេសចិន នៅថ្ងៃទី 30 ខែឧសភា ឆ្នាំ 2023 ។

ចិន៖ អវកាសយានិកទាំងបីនាក់របស់ចិនដែលត្រូវបានជ្រើសរើសឱ្យបំពេញបេសកកម្មយានអវកាស Shenzhou-16 របស់ប្រទេសចិន បានមកដល់កន្លែងបាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ភាគពាយព្យប្រទេសចិននាព្រឹកថ្ងៃអង្គារនេះ ដោយក្រោងនឹងឡើងលើយានអវកាសនាពេលខាងមុខនេះ។ យានអវកាស Shenzhou-16 គ្រោងនឹងបាញ់បង្ហោះចេញនៅព្រឹកនេះនៅមជ្ឈមណ្ឌលបាញ់បង្ហោះរបស់ចិន។ អវកាសយានិកទាំងបីនាក់គឺលោក Jing Haipeng ដែលជាមេបញ្ជាការ រួមទាំងលោក Zhu Yangzhu និង Gui Haichao ទាំងអស់បានបង្ហាញទំនុកចិត្តរបស់ពួកគេក្នុងការបំពេញបេសកកម្មនេះ។

លោក Jing នឹងក្លាយជាអវកាសយានិកជនជាតិចិនដំបូងគេដែលបានទៅកាន់ទីអវកាសជាលើកទីបួន បន្ទាប់ពីការចូលរួមរបស់គាត់ក្នុងបេសកកម្ម Shenzhou-7 ក្នុងឆ្នាំ ២០០៨ បេសកកម្ម Shenzhou-៩ ក្នុងឆ្នាំ ២០១២ និង Shenzhou-11 ក្នុងឆ្នាំ ២០១៦ ដែលជាបេសកម្មពីរចុងក្រោយរបស់លោកកាលពីកន្លងទៅ។ អវកាសយានិក Zhu Yangzhu និង Gui Haichao កំពុងធ្វើដំណើរទៅកាន់ទីអវកាសជាលើកដំបូង បន្ទាប់ពីត្រូវបានជ្រើសរើសនៅក្នុងក្រុមអវកាសយានិកចិនទីបី ដែលបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ ២០២០៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង